អ្នកណាមិនភ័យបើឃើញស្ដែងៗចឹង!​ កូនប្រុសរបស់តារាថៃ Guy-Haru ធ្លាក់ពីលើឆាកផ្កាប់មុខទៅនិង…..! មានវីឌីអូ

អូន Adan កូនប្រុសរបស់ Guy-Haru ភ្លេចតែមួយវិនាទីធ្លាក់ពីលើឆាកចាប់មិនទាន់ គ្រប់គ្នាឃើញហើយស្រែភ្លាត់មាត់តែម្ដង តែសំណាងល្អមិនកើតអ្វីហើយខំឡើងទៅរាំលេងលើឆាកដូចដើមវិញ ខាងអ្នកម៉ាក់ Haru បានផុសពីភាពខ្លាំងរបស់កូនគួឲ្យស្រលាញ់ថា “តាំងចិត្តតាំងថ្លើមធ្វើគ្រប់ការងារ អស់ពីសមត្ថភាព ជួលទៅមិនខុសទេលោកកូន ស្វិតស្វាញខ្លាំងណាស់ចា”

 

ជាវីឌីអូដែលធ្វើឲ្យបេះដូងចង់គាំងទៅតាម អូន Adan កូនប្រុសពៅរបស់ Guy និង Haru ក្នុងខណៈពេលកំពុងថតកម្មវិធីជាមួយបងៗ ទាំងពីរនាក់ព្រមជាមួយនិងលោកប៉ាអ្នកម៉ាក់ដែលកំពុងឈលើវេទិការ បើតាមរូបភាពគឺបងៗទាំងពីរកំពុងរាំលេងយ៉ាងសប្បាយរីករាយនៅខាងក្រោម

After Footer (Active) - damrei Mr1 Zone2

បង្ហាញថា អូន Adan ឃើញបងៗរាំលេងសប្បាយទើបសុំសាកដែរមើល ទាំងអស់នេះកើតឡើងលឿងខ្លាំងណាស់ នៅខាងក្រោមឆាកឮសម្លេងអ្នកគ្រប់គ្នាដែលភ្ញាក់ផ្អើល ចង់ប្រាប់ថាសំណាងល្អណាស់ ដែល អូន Adan មិនកើតអី ព្រោះក្រោយពីនិង អូន Adan ខំប្រឹងតោងឡើងលើឆាកវិញហើយរាំលេងយ៉ាងសប្បាយរីករាយសារជាថ្មី

អត្ថបទដោយ : នីត្តា