ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះតារាសម្ដែងដ៏មានប្រជាប្រិយភាព Auan Rangsit បានរៀបការកសាងគ្រួសាររួចហើយ ហើយលោកក៏ទើបតែទទួលបានចំណងដៃកូនប្រុសម្នាក់ យ៉ាងគួរឲ្យស្រលាញ់ និងមានអាយុ១ខែជាងហើយ។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងណាស់ ថ្មីៗនេះ Auan Rangsit បានផុសរូបថ្មីៗជាមួយកូន ដោយបានធ្វើស្ទាយ៍ត្រាប់តាមកូនប្រុស ដោយបានយកកន្សែងមករុំខ្លួនដូចគ្នាទាំងកាយវិការ និងទឹកមុខ មើលទៅពិតជា Cute ខ្លាំងណាស់។
តាមរយៈរូបភាពនេះ គ្រប់គ្នាក៏បានសរសើរ Auan Rangsit សមជាបា៉បា៉សម័យថ្មី ពូកែលេងស្ទាយ៍ជាមួយកូនប្រុស ទាក់ទាញខ្លាំងតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី