ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែង និងតារាចម្រៀងកញ្ញា ចាន់ ស្រីនាថ បច្ចុប្បន្ននេះ នាងកាន់តែមានប្រជាប្រិយភាពលើវិស័យសិល្បៈ ហើយក៏កាន់តែមមារញឹក និងតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ នៅថ្ងៃខួបកំណើតប្អូនស្រីរបស់ខ្លួន គ្រប់គ្នាបានឃើញតារាចម្រៀងស្រីរូបនេះ បានយកលុយដាក់តម្រៀបលើចាន Surprise ទៅកាន់ប្អូនស្រី ធ្វើឲ្យប្អូនឃើញហើយរំភើបចិត្តយ៉ាងខ្លាំងតែម្ដង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនិងវីដេអូនេះ មហាជនជាច្រើនក៏បានសរសើរទឹកចិត្តតារាស្រីរូបនេះ និងចាប់អារម្មណ៍ចំពោះកាដូដែលជាលុយសុទ្ធទៅកាន់ប្អូនស្រី ពិតជាកប់ខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី