ឪពុកល្អ! ក្រោយលែងប្រពន្ធ Sornram ត្រូវដើរតួជាឪពុកផង ម្ដាយផង ហើយលោកប្រកាសទៀតថា….

ជឿថាប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីរឿងរ៉ាវនិងទំនាក់ទំនងប្ដីប្រពន្ធតារាសម្ដែងជើងចាស់ល្បីឈ្មោះលោក Sornram ដែលសម្រេចចិត្តលែងលះគ្នា បន្ទាប់ពីភរិយាមានរឿងវក់និងល្បែងរហូតជាប់បំណុលជាច្រើន។

យ៉ាងណាមិញ ក្រោយពេលលែងលះគ្នា តារាប្រុសរូបនេះ​ ក៏នៅតែបើកចិត្តឲ្យម្ដាយនិងកូនបានជួបគ្នាដែរ តែអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ថ្មីៗនេះលោកបានប្រកាសក្នុងបណ្ដាញសង្គមថាលោកគឺជាឪពុកម្ដាយតែមួយគត់របស់កូនស្រីខ្លួន ដោយលោកបានរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«សូមជម្រាបជូន ប្រិយមិត្តទាំងអស់គ្នាឲ្យបានជ្រាបថា ខ្ញុំគឺជាឪពុកនិងម្តាយតែមួយគត់របស់ Veeji។ អ្វីគ្រប់យ៉ាងទាំងអស់ ទាំងការចំណាយ ការមើលថែ ថ្លៃសិក្សា ក្នុងជីវិតរបស់ Veeji គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្ញុំតែម្នាក់គត់ មិនមានការទាក់ទងអ្វីជាមួយនឹងអ្នកផ្សេងឡើយ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងសរសើរលោកពិតជាបំពេញតួនាទីជាឪពុកដ៏ល្អមែន ដែលសម្រេចចិត្តមើលថែកូនស្រីតែម្នាក់ឯង ក្រោយលែងលះភរិយាដាច់ស្រេច៕

អត្ថបទដោយ៖ស៊ីវលី