និយាយពីថាមានដំណើរកំសាន្តរហូតតែម្ដងហើយសម្រាប់តារាសម្ដែងស្រីស្អាតអារម្មណ៍ល្អ Chippy ជាពិសេសគឺដំណើរកំសាន្ដទៅសមុទ្រ ហើយគ្រប់ពេលដែលទៅនាងតែងតែមានរូបស្អាតៗ ក្ដៅៗ ផ្ញើហ្វេនៗបានចុចឡាយចុចចែកចាយរហូត

យ៉ាងជាក់ស្ដែងដែល Chippy ទៅសម្រាកលំហែនៅសមុទ្រក្នុងខេត្តភូកេត នៅដល់ភ្លាមធ្វើឲ្យសមុទ្រពុះកញ្ជ្រួលភ្លែត Chippy បានផុសរូបដ៏ស្រស់ស្អាតក្នុងឈុតហែលទឹក ឬមួយក្នុងឈុតពណ៌ក្រហមដែលនាងឈរថតនៅលើទូកក៏ស្អាតមិនចាញ់គ្នាដែរ តែបើនិយាយថាពិសេសបំផុតនៅគឺក្នុងឈុតហែលទឹកឈរបែរខ្នង ឃើញហើយចង់ប្រាប់ថារាងស្អាតស៊ិចស៊ីមែន
រឿងនេះក្រៅពីហ្វេនៗអ្នកគាំទ្រ ដែលទៅចុចឡាយឲ្យនាងហើយ ក៏នៅមានតារាប្រុស Great Warintorn ចូលទៅ comment ថា “ហ៉ើយៗៗៗ” ពិន្ទុពេញ 10គ្មានបាត់ទេចា
អត្ថបទដោយ : នីត្តា










