ចាក់ដោតដោយប្រយោល! លោក Ton អតិតសង្សារបស់ Teaw ផុសឃ្លាចាកដោតត្រូវចិត្តអ្នកគាំទ្រលើកគ្នាចូលមក comment ជាច្រើន! មានរូបភាព
ទោះបីជាបានចែកផ្លូវគ្នាជាមួយនិងតារាស្រី Taew ទៅហើយក្ដី តែគ្រប់គ្នានៅតាមដានសម្លឹងមើលអតិតសង្សាគឺអ្នកកំលោះ Ton ដោយមុននេះសាម៉ីខ្លួនប្រាប់ថាខ្លួននៅទំនេរហើយក៏មិនប្រញ៉ាប់ចង់បានសង្សាថ្មីដែរ

ហើយយូរៗទើបលោក Ton ចេញមកផុសរូបនៅលើ Instagram ហើយរូបជាក់ស្ដែងដែលលោកផុសហើយធ្វើឲ្យអ្នកគាំទ្រពេញចិត្តពេញថ្លើមនិយាយដល់ឃ្លាចាកដោតនេះថា ” “cut my hair because you don’t care my heart…taken by: @tuzziezzz”
ដូច្នេះហើយទើបមានអ្នកបណ្ដាញសង្គមដែលបានឃើញឃ្លានេះហើយត្រូវចិត្ត ដោយចូលមក comment និយាយផ្សេងៗដូចជា “ឃ្លានេះ!!!! ចំកណ្ដាលមុខ, បង Ton ឃ្លាចាកដោតបានទៀត, Caption the best, អូហូចាក់ដោតចា!555, សក់វែងសក់ខ្លីយើងក៏ខ្វល់ពីមុខ!!!”

ហើយអ្នកនៅក្នុងវិស័យសិល្បៈក៏មកសម្ដែងមតិយោបល់ដូចគ្នា Nulax “ឃ្លានេះដូចជាមិនរស់ទេ”
អត្ថបទដោយ : នីត្តា











