ខណៈជិតដល់ថ្ងៃសម្រាលកូន តូតា បង្ហាញអារម្មណ៍ពិតទៅកាន់ស្វាមីយ៉ាងផ្អែមល្ហែមថា….

ជាការពិតណាស់ នៅសល់មិនយូរថ្ងៃទៀតនោះទេ តារាសម្ដែងស្រីល្បីឈ្មោះកញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា នឹងដល់ថ្ងៃសម្រាលកូនក្នុងផ្ទៃហើយ ហើយក៏ជាថ្ងៃដែលអ្នកនាងនិងស្វាមីទន្ទឹងរង់ចាំផងដែរ។

យ៉ាងណាមិញ ខណៈតារាស្រីរូបនេះកំពុងតែពរពោះកូននៅក្នុងផ្ទៃ គ្រប់គ្នាតែងតែឃើញអ្នកនាង និងស្វាមី បង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ពិសេសនោះគឺសកម្មភាព ស្វាមីរបស់អ្នកនាង តែងតែយកចិត្តទុកដាក់ចំពោះ មិនមើលថែអ្នកនាងយ៉ាងយកចិត្តទុកដាក់ខ្លាំងទៀតផង។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនិងស្វាមី និងអមជាមួយនៅក្នុងចិត្តយ៉ាងដូច្នេះថា៖

«អគុណបងដែលចូលមកក្នុងជីវិតអូន ផ្តល់គ្រប់យ៉ាងនូវសេចក្តីសុខសុភមង្គល ពិសេសអំឡុងពេលដែលអូនកំពុងពពោះ យកចិត្តទុកដាក់ ថែរក្សានឹងការពារ នឹងផ្តល់ភាពកក់ក្តៅដល់អូននឹងកូន…សូមឲ្យទង្វើរនេះមានជារៀងរហូតដល់យើងចាស់កោងខ្នងណា #ស្រលាញ់បងមិនប្រែ»៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី