ជាការពិតណាស់ ក្រោយពេលដែលភរិយាពិធីករល្បីឈ្មោះលោក បែ៉ន ចំរ៉ុង សម្រាលបានកូនស្រីម្នាក់គួរឲ្យស្រលាញ់មក គ្រួសាររបស់លោកកាន់តែមានក្ដីសុខខ្លាំងឡើងៗ ធ្វើឲ្យមហាជនជាច្រើនច្រណែនយ៉ាងខ្លាំងទៀតផង។
យ៉ាងណាមិញ ក្រោយពេលសម្រាលកូនបានជិតមួយខែ ស្រាប់តែថ្មីៗនេះ ភរិយាពិធីកររូបនេះ បានបង្ហោះរូបភាព ក៏ដូចជាសាររៀបរាប់អំពីរឿងគ្រួសារយ៉ាងចាក់ដោតថា៖
«មនុស្សស្រីភាគច្រេីនចូលចិត្តនិយាយថា មនុស្សស្រីលះបង់ច្រេីនណាស់ ដេីម្បីប្តីខំពរពោះឲ្យគេ លះបង់សម្រស់ រូបរាងជាដេីម តែខ្ញុំបែរជាមិនដែលគិតអញ្ចឹងសោះ ព្រោះអីមិនមែនជាកូនគេតែម្នាក់ឯណា ជាកូនខ្ញុំដែរ ខ្ញុំស្រលាញ់ ខ្ញុំចង់បាន ខ្ញុំចង់ពរពោះ ខ្ញុំពេញចិត្ត មិនមែនដេីម្បីប្តីទេ គឺខ្ញុំពរពោះដេីម្បីខ្លួនឯង ខ្ញុំចង់មានកូន ខ្ញុំមិនបន្ទោសប្តី រឺទម្លាក់កំហុសពេលដែលពរពោះពិបាកឲ្យប្តីទេ ទោះគ្មានប្តីក៏ខ្ញុំចង់បានកូនដែរ
កូនកេីតចេញពីការស្រលាញ់ពេញចិត្តចង់បាន មិនមែនតួនាទី ឬលះបង់ដេីម្បីអ្នកណាទេ»។
ក្រោយពេលលឺបែបនេះ មហាជនជាច្រើនពិតជាពេញចិត្ត និងសម្ដីរបស់ភរិយាលោក ប៉ែន ចំរ៉ុង យ៉ាងខ្លាំង ហើយក៏សរសើរលោក ប៉ែន ចំរ៉ុង ដែលមានភរិយាល្អបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី