ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កន្លងទៅជិតកន្លះខែហើយ ដែលពិធីករល្បីឈ្មោះលោក ជា វិបុល បានសាងផ្នួសបួសជាព្រះសង្ឃដើម្បីសងគុណមាតាបិតា ហើយខណៈពេលនេះលោកក៏បានសម្រេចចិត្តលាចាកសិក្ខាបទវិញហើយដែរ។
យ៉ាងណាមិញ ក្រោយពេលលាចាកសិក្ខាបទភ្លាម លោកក៏បាននាំភរិយា និងកូនស្រី ទៅលេងក្មួយរបស់ខ្លួន ដែលទើបនិងកើត និងបានបង្ហាញរូបភាពជុំគ្រួសារ យ៉ាងសប្បាយរីករាយ អមជាមួយនិងស្នាមញញឹម ពោលពេញដោយក្ដីសុខថែមទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ដែលទីបំផុត តារាប្រុសរូបនេះ វិលចូលសិល្បៈវិញហើយ ក្រោយសាងផ្នួលមួយរយៈពេលមក៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី