Rangsit លែងទុកចិត្តបណ្ដោយឲ្យពីរនាក់ម៉ាក់កូននិងទៅជាមួយគ្នាតែពីរនាក់ទៀតហើយព្រោះតែភ្លេចខ្លួនមួយ……! មានរូបភាព
អាចនិយាយបានថាក្លាយជាប៉ាម៉ាក់ពេញទំហឹងហើយសម្រាប់ លោកប៉ាកូនខ្ចី Rangsit ព្រោះតែពេលនេះកំពុងតែសប្បាយរីករាយក្នុងការចិញ្ចឹមមើលថែកូនប្រុសដំបូងគឺអូន “Sarang” ហើយក៏មានសកម្មភាពគួឲ្យស្រលាញ់ៗ របស់លោកប៉ានិងកូនតូចមកឲ្យទស្សនារហូត

ដូចជាក់ស្ដែងសាម៉ីខ្លួនក៏បានបង្ហាញរូបភាពគួឲ្យខ្នាញ់របស់កូនប្រុស នៅក្នុងស្ទាយដែលលោកប៉ាប្រាប់ថាលែងបណ្ដោយឲ្យនៅជាមួយម៉ាក់តែពីរនាក់ហើយ។ ដោយ Rangsit បានផុសរូបអូន “Sarang” ដែលមានលាបក្រេមនៅលើមុខព្រមទាំងមានបូរពាក់លើក្បាលក្នុងស្ទាយបែបផ្អែមល្ហែមតាមអ្នកម៉ាក់ដូចជាស្រី “Mango” នៅក្នុង Instagram @auan_rangsit ដោយមាន caption ផងដែរថា
“កាន់តែធ្ងន់ធ្ងរហើយ #កុំបណ្ដោយឲ្យកូនប្រុសនៅជាមួយនិងអ្នកម៉ាក់តែ2នាក់ឲ្យសោះ @roha_oppa” រឿងនេះបានធ្វើឲ្យមិត្តរួមការងារនិងហ្វេនៗ នាំគ្នាចូលមក comment ជាច្រើនថាកូនប្រុសស្ទាយនេះដូចអ្នកមា៉ក់ខ្លាំងណាស់
ហើយនៅមានបង្អាប់លេងទៀតថាបើសិនជាបែបនេះប្រហែលជាកូនស្រីនិងមកឆាប់ៗហើយ
អត្ថបទដោយ : នីត្តា









