ហៃសូ Saint បើកចិត្តនិយាយបកស្រាយរឿង Mew ត្រូវចោទថារៀបការជាមួយលោកដោយសារតែជាអ្នកមានស្ដុកស្ដម្ភ!! មានវីឌីអូ

ជាគូរស្នេហ៍ដែលគួឲ្យស្រលាញ់ខ្លាំងណាស់ សម្រាប់គូររបស់ Mew Nittha និងលោកហៃសូ Saint ដែលបានរៀបការជាមួយគ្នាជិតគ្រប់ 1ឆ្នាំដែលហើយ ចំណែកឯភាពផ្អែមល្ហែមក៏ចេះតែកើនឡើងរឿយៗ អាចដឹងបានតាមរយៈការផុសរូបនៅក្នុង Instagram និងសកម្មភាពស្វីតៗរួមគ្នា

 

ថែមទាំងហៃសូ Saint តែងតែទៅផុសនៅក្នុងយូធូបរបស់ Mew ជាញឹកញាប់ ហើយយើងក៏បានឃើញពីគូស្វាមីភរិយាមួយគូនេះរហូត ដោយមុននេះ Mew ត្រូបបានជួបនិងពត៌មានចោទប្រកាន់ថានាងរៀបការជាមួយលោក ហៃសូ Saint ក៏ព្រោះតែជាអ្នកមានស្ដុកស្ដម្ភក៏ដោយ

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះ ដែលមាននៅក្នុងប្រធានបទខាងលើ បានបកស្រាយនៅក្នុងយូធូប  MewNittha របស់អ្នកនាង Mew ទាំងពីរនាក់ស្វាមីភរិយាបានឆ្លើយតបសំនួរផ្សេងៗជាច្រើន ទាំងរឿងកូន រឿងរៀបការ…..ថា

ណាត់ជួបគ្នាដំបូងនៅឯណា?

“នៅហាងអាហារសូស៊ី ញ៉ែគ្នាដំបូងៗ អង្គុយមើលមុខគ្នា និយាយគ្នារឿងអនាគត រឿងវិថីជីវិត”

ហេតុផលអ្វីធ្វើឲ្យ Mew ជ្រើសរើសហៃសូ Saint ជាគូរជីវិត?

” Mew តបថា គាត់ជាមនុស្សចិត្តល្អ យកចិត្តទុកដាក់ក្រុមគ្រួសារខ្ញុំ យកចិត្តទុកដាក់គ្រប់រឿង យល់ចិត្ត គួឲ្យស្រលាញ់ កក់ក្ដៅ គិតមិនខុសដែលរៀបការជាមួយគាត់”

ធ្លាប់ឈ្លោះគ្នាទេ មានវិធីឈ្លោះគ្នាយ៉ាងម៉េច?

“នៅមិនទាន់ធ្លាប់ឈ្លោះគ្នាម្ដងណាទេ ពេលងរ ក៏ឆាប់បាត់ មិនបាច់លួង ចង់ឈ្លោះគ្នាម្ដងដែរនិងបានដឹងថាពេលឈ្លោះគ្នាម្នាក់ៗទៅជាយ៉ាងម៉េចខ្លះ ទទួលបានអត់”

Saint គិតយ៉ាងណាចំពោះរឿងចោទប្រកាន់ថា Mew រៀបការក៏ព្រោះតែលោកជាអ្នកមាន?

“ហៃសូ Saint ឆ្លើយថា ខ្លួនមិនមែនជាអ្នកមានដូចដែលពត៌មាននិយាយនោះទេ មិនដែលគិតថាខ្លួនឯងជាអ្នកហៃសូ កាលនៅទំនេរ មានអ្នកញ៉ែ Mew ច្រើនណាស់ Mew មានជម្រើសដែលមានស្ដុកស្ដម្ភជាង ល្អជាង សង្ហាជាងជាច្រើន តែសំណាងល្អដែលយើងមានតិចនិចចុះសម្រុងគ្នា យល់ចិត្តគ្នាបានល្អ”

ខាង Mew ក៏តបថា ពេលនិយាយគ្នាយល់ចិត្តគ្នាបានល្អ ចុះសម្រុងគ្នា នេះគឺជាមូលហេតុសំខាន់ក្នុងការសម្រេចចិត្តជ្រើសរើសរៀបការជានិងគាត់

Mew និងមានផ្ទៃពោះពេលណា ចង់មានកូនដែលទេ?

“យើងទាំងពីរនាក់ចង់បានកូនខ្លាំងណាស់ តែ Mew នៅមានភារៈតួនាទី មានការងារនៅជាប់ខ្លួន ចង់ធ្វើការសិន ធ្វើឲ្យពេញទំហឹងសិន”

អត្ថបទដោយ : នីត្តា