ឈានមុននិងជះភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកជាបន្ដបន្ទាប់សម្រាប់ Thana ក្រោយពីបានបើកចិត្តទទួល Praewa មើលចិត្តគ្នាមុននិងចេញមកបញ្ជាក់ពីឋានៈម្ដងទៀតថាជាសង្សានិងគ្នាហើយ ដោយមុននេះក៏ទើបតែឃើញខាង Thana ផុសរូបគូជាមួយនិងគូស្នេហ៍
រឿងនេះក៏បានធ្វើឲ្យមិត្តភ័ក្ដ នាំគ្នាចូលមកបង្អាប់លេងជាច្រើន ចំពោះភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ រួមទាំងបងប្រុសកំពូលកូយ៉ាងតារាឯកកំលោះ Boy Pakorn ដែលបានចេញមកផុសរូបគួឲ្យស្រលាញ់ៗបង្អាប់ប្អូនប្រុសនិង Praewa ដោយ Boy បានបបួលប្អូនស្រី Van Mai មកថតរូបគូឲ្យដូចនិងរូបគូរបស់ប្អូនប្រុស ថែមទាំងសរសេរឃ្លាថា
“ពួកយើងគួឲ្យស្រលាញ់ជាងៗៗៗឃើញៗៗៗ អូយយយយយ #មកបើកមុខបើកមាត់ អូយយយយយ @hanongh @nichaphatc #mywm”
ហើយអ្នកទាំងពីរក៏បានចូលមក comment រូបភាពនិង ដោយសរសេរខ្លីៗថា “Nice” ហើយចំណែកខាង Praewa ក៏ចូលមកសើច “55555555 Van Mai ប្រហែលត្រូវគេបង្ខំហើយ”
ក្រៅពីនេះក៏មាន comment អ្នកគ្រប់គ្នាថាប្រហែលជាច្រណែនប្អូនហើយមើលទៅ ហើយពេលណាទើបដល់វេនខ្លួនឯងម្ដង
អត្ថបទដោយ : នីត្តា