អុញនោះ! Taew សាងស្នេហ៍ជាមួយកម្លោះហាយសូរមិនបានប៉ុន្មាន ក៏មាននារីម្នាក់ថាដណ្ដើមគូស្នេហ៍នាង!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះតារាសម្ដែងថៃល្បីឈ្មោះ Taew Natapohn កំពុងតែសាងស្នេហ៍ជាមួយនិងកម្លោះហាយសូ យ៉ាងមានក្ដីសុខ ស្របពេលដែលហ្វេនៗជាច្រើនក៏កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

តែដោយឡែក ស្រាប់តែថ្មីៗនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញនារីមិនស្គាល់មុខម្នាក់ បានចូលមកលាតត្រដាងទំនាក់ទំនងខ្លួននិងគូស្នេហ៍ Taew នៅក្នុងខមិន ដោយបានប្រាប់ថា តារាស្រី Taew កំពុងតែដណ្ដើមយកគូស្នេហ៍របស់ខ្លួនថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ នារីម្នាក់នោះ ថែមទាំងរៀបរាប់ទៀតថា ខ្លួនបានស្រលាញ់គ្នាជាមួយគូស្នេហ៍ Taew ជាយូរមកហើយ ហើយថែមទាំងបានប្រាប់ថា ខ្លួនបានមកមុន Taew ទៅទៀត តែមិនបានបង្ហាញមុខមាត់ឲ្យអ្នកគ្រប់គ្នាបានដឹងនោះទេ ហើយបើគូស្នេហ៍ Taew មិនធ្វើបែបនេះ នាងក៏មិនចូលមកនិយាយត្រង់ៗដូចនេះដែរ។

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយពេលនេះគ្រប់គ្នាក៏កំពុងតែរង់ចាំការបំភ្លឺពី Taew និង លោក Pranai ដែលជាគូស្នេហ៍នាងផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា​៖

អត្ថបទដោយ៖ស៊ីវលី