ជាការពិតណាស់ ថ្វីត្បិតតែតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Kan Kantathavorn ទើបតែរៀបការជាមួយនិងភរិយាជិត២ឆ្នាំក៏ពិតមែន តែបើនិយាយពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរវិញ គឺមានរយៈពេល១០ឆ្នាំហើយ ហើយក៏កាន់តែផ្អែមល្ហែមខ្លាំងឡើងៗផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបានធ្វើឲ្យភរិយារំភើបចិត្ត ដោយបានរៀបចំកម្មវិធីមួយ អបអរខួបស្នេហា១០ឆ្នាំរបស់លោកនិងភរិយា និងបានបង្ហោះរូបភាពផ្អែមល្ហែមៗជាច្រើន អ្វីដែលពិសេស Kan បានថើបថ្ពាល់ភរិយា មើលទៅមានក្ដីសុខខ្លាំងណាស់ ធ្វើឲ្យហ្វេនៗច្រណែនសឹងតែគ្រប់គ្នាទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ហ្វេនៗនិងមហាជនគ្រប់គ្នាក៏បាននាំគ្នាបញ្ចេញសារ ជូនពរទៅកាន់ប្ដីប្រពន្ធមួយគូនេះ ឲ្យកាន់តែស្រលាញ់គ្នាបែបនេះជារៀងរហូត៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី