ជាការពិតណាស់ ថ្វីត្បិតតែបច្ចុប្បន្ននេះ អ្នកនាង ម៉ូលីកា បានឃ្លាតឆ្ងាតពីសិល្បៈក៏ពិតមែន តែមហាជនជាច្រើននៅតែចាប់អារម្មណ៍អ្នកនាង តាមរយៈការបង្ហាញខ្លួនក្នុងបណ្ដាញសង្គម ទាក់ទំនងនិងមុខជំនួញដ៏ជោគជ័យរបស់អ្នកនាង។
មិនត្រឹមតែប៉ុនណោះ បើយើងងាកទៅចាប់អារម្មណ៍ពីរូបសម្រស់របស់អ្នកនាងវិញ ថ្វីត្បិតតែសព្វថ្ងៃនេះអ្នកនាង មានកូន១រូបហើយក៏ពិតមែន តែនៅតែស្រស់ស្អាត ហើយបើនិយាយពីការតុបតែងខ្លួនវិញ ក៏សុីវិល័យគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។
ដោយឡែកស្រាប់តែថ្មីៗនេះ អ្នកនាងបានធ្វើឲ្យគ្រប់គ្នាប្លែកអារម្មណ៍ នៅពេលឃើញអ្នកនាង បង្ហោះរូបភាពជាមួយនិងការគ្រងឈុតបុរាណ អមជាមួយការតុបតែងខ្លួន និងផាត់មុខ មើលពិតជាសក្ដិសមខ្លាំងមែនទែន គ្រាន់តែមហាជនឃើញភ្លាម បញ្ចេញមតិពេញចិត្ត និងសរសើរពីសម្រស់អ្នកនាងគ្រប់ៗគ្នាទៀតផង៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី