អូហូ! ខួបអាពាហ៍ពិពាហ៍៤ឆ្នាំ ខៀវ សានសាណា និយាយពាក្យទៅកាន់ស្វាមីយ៉ាងរំភើប!

ជាការពិតណាស់ ក្រោយពេលដែលពិធីការិនីជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាង ខៀវ សានសាណា រៀបការជាមួយនិងស្វាមីជនជាតិអូស្ដ្រាលីមក ជីវិតគ្រួសារអ្នកនាងពីមួយថ្ងៃទៅមួយថ្ងៃឃើញថាកាន់តែមានសុភមង្គលខ្លាំងឡើងៗ សឹងតែធ្វើឲ្យហ្វេនៗជាច្រើនច្រណែនទៀតផង។

យ៉ាងណាមិញបើគិតមកទល់នឹងពេលនេះ អ្នកនាងនិងស្វាមីរៀបការជាមួយគ្នាបាន៤ឆ្នាំហើយ ហើយក្នុងនោះសម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់៤ឆ្នាំនេះ គ្រប់គ្នាបានឃើញអ្នកនាង ខៀវ សានសាណា បានបង្ហោះសារបង្ហាញពីអារម្មណ៍ពិតទៅកាន់ស្វាមីថា៖

After Footer (Active) - damrei Mr1 Zone2

«បួនឆ្នាំមុនយើងបានកាន់ដៃគ្នាក្នុងនាមជាប្តីប្រពន្ធ ប្រាំពីរឆ្នាំមុនអ្នកបានចូលគោរពសំពះឱពុកម្តាយខ្ញុំ ហើយថ្ងៃនេះអ្នកនៅតែអោយតម្លៃគ្រួសារខ្ញុំ ខ្ញុំសូមហៅអ្នកថាជាស្វាមីដ៍មានគុណធម៍ Happy our wedding anniversary. Thank u for everything. ស្រលាញ់អ្នកមិនស្តាយក្រោយ my dear husband»។

ក្រោយពេលលឺបែបនេះ មិនមែនតែស្វាមីអ្នកនាងនោះទេ សូម្បីតែមហាជនដែលបានអានហើយ ពិតជារំភើបចិត្តយ៉ាងខ្លាំងជំនួសស្វាមីអ្នកនាងទៀតផង៕

អត្ថបទដោយ៖ស៊ីវលី