Nadech ប្រាប់រឿងធ្វើផ្ទះរៀបការតែ Yaya សុំទាល់តែមានកន្លែងអាចដាំដើមឈើបាន…..! មានរូបភាព

នៅថ្ងៃទី 8 សីហា 2020 Yaya បានកាន់ដៃបណ្ដើរគ្នាជាមួយនិង Nadech ចូលរួមក្នុងកម្មវិធីនៅក្នុងរោងភាពយន្ដសាយ៉ាមផារ៉ាកន ព្រមទាំងផ្ដល់បទសម្ភាសន៍ពីរឿងដែលបានលេចឮថាទាំងគូកំពុងតែលួចសាងសង់ផ្តះការស្ងាត់នៅពេលនេះ

 

គូយើងមានផែនការអ្វីជាមួយគ្នាទៀតទេ?

After Footer (Active) - damrei Mr1 Zone2

Nadech “មួយរយៈនេះអ្វីៗបានត្រលប់មកជាធម្មតា ដោយយើងត្រូវត្រលប់មកធ្វើការវិញ យើងបានទៅដើរលេងហើយ មានពេលជាមួយគ្នាច្រើនហើយ ”

ពេលចាប់ផ្ដើមធ្វើការវិញពេលវេលាជួបគ្នាក៏តិចជាងមុន?

Nadech “ប្រហែលជាចឹង តែក៏ព្យាយាមរកពេលមកជួបគ្នា”

ដំណើរកំសាន្ដដែលទៅជាមួយគ្នានិងតើអ្នកណាអ្នកផ្ដើមគំនិត?

Yaya “ភូកេតមានគម្រោងថាទៅលេងជាមួយមិត្តភក្ដ័នៅមហាវិទ្យាល័យ ក៏បានថែមមកម្នាក់ទៀតក្នុងក្រុម

យ៉ាងវិញសម្រាប់រូបនិង?

Nadech “រូបនិងមិនដឹងជាធ្វើយ៉ាងម៉េចពិតមែន មិនដឹងជាយកដៃទៅដាក់នៅឯណា”

Yaya “តាមពិតទៅ គឺអៀនៗ យើងទៅដើរលេងជាមួយមិត្តភក្ដ័ហើយ P ‘Bear ក៏មិនដែលទៅដើរលេងនៅឯណាជាមួយមិត្តខ្ញុំ គាត់បង្អាប់ថា អូហូ ដូចឃ្លាតគ្នាដល់ហើយ ជិតគ្នាតិច មិនដឹងធ្វើម៉េចក៏យកដៃទៅចុចស្មាទៅ”

 

មានដំណឹងថាយើងទាំងពីរនាក់សាងសង់ផ្ទះការហើយ?

Nadech “មិនមានទេ វាជាការសាងសង់ផ្ទះ ឲ្យមា៉ក់និងគ្រួសារនៅទីក្រុងបាងកក”

មួយនិងសាងសម្រាប់ការឬគ្រាន់តែសម្រាប់គ្រួសារតែម្ដង?

Nadech “នៅមិនទាន់ទេ”

ធ្វើផ្ទះមួយនិងមានព្រឹក្សាប្អូនអត់?

Nadech “មិនបានព្រឹក្សាទេ កន្លែងរបស់យើងក៏ធ្វើតាមអ្វីដែលយើងចូលចិត្ត កន្លែងរបស់ម៉ាក់ក៏ធ្វើតាមអ្វីដែលម៉ាក់ចូលចិត្ត ”

 

ចុះបើជាផ្ទះការត្រូវធ្វើតើមែនទេ?

Nadech “ចាំរកមើលថ្មីម្ដងទៀត ថាអូនគាត់ចូលចិត្តបែបណា ចុងក្រោយគឺត្រូវធ្វើតាមអ្វីដែលគាត់នៅហើយសប្បាយចិត្ត”

ផ្ទះការនៅក្នុងសុបិន្ដបែបណាដែរ?

Yaya “យកកន្លែងដែលអាចដាំដើមឈើបានច្រើនៗចា”

បែបនេះត្រូវទិញដីធំហើយ?

Nadech “អូយ មិនចាំបាច់ធំពេកក៏បាន”

Yaya “ដើមឈើដើមតែប៉ុណ្ណោះទេ (ធ្វើដៃប្រាប់)

អត្ថបទដោយ : នីត្តា