ក្រោយពេលពរពោះអស់រយៈពេលជាច្រើនខែ ពេលនេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សួស វីហ្សា បានសម្រាលកូនដំបូងរបស់ខ្លួនដោយជោគជ័យហើយ ហើយក៏ធ្វើឲ្យមហាជននិងហ្វេនៗ ជាពិសេសស្វាមីអ្នកនាងរំភើបចិត្តយ៉ាងខ្លាំងដែរ។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ គឺសម្រស់កូនស្រីរបស់អ្នកនាង សួស វីហ្សា ដែលទើបតែកើតនេះ ពិតជាស្អាតនិងគួរឲ្យស្រលាញ់ ដូចជាម្ដាយនិងឪពុកគេអញ្ចឹង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗ និងបណ្ដាមិត្តៗក្នុងសិល្បៈជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាចូលរួមអបអរសាទរ ដែលទីបំផុតតារាស្រីរូបនេះ សម្រាលកូនស្រីដំបូងរបស់ខ្លួនដោយជោគជ័យហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី