ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា តារាសម្ដែងថៃស្រី Lydia និងស្វាមី ធ្លាប់ឆ្លងជម្ងឺកូវីដ១៩ តែក្រោយពេលជាសះស្បើយបានមួយរយៈ តារាស្រីរូបនេះ ហាក់បីដូចជាមិនអស់ចិត្ត ក៏បានទៅធ្វើការពិនិត្យសួតសាជាថ្មីម្តងទៀត ដើម្បីពិនិត្យមើលពីការខូចខាតសួតបន្ទាប់ជាពីជម្ងឺនេះ។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល គឺលទ្ធផលសន្និដ្ឋានថា ពោងខ្យល់(Alveoli) ដែលរងរបួសដោយសារជំងឺនោះ គឺមិនទាន់បានជាសះស្បើយនោះទេ ដោយការផ្លាស់ប្តូរអុកស៊ីសែនជាមួយកាបូនឌីអុកស៊ីតនៅក្នុងសួត គឺមានភាពសកម្មតែ ៦០% តែប៉ុណ្ណោះ ដូច្នេះហើយ ត្រូវតែធ្វើការពិនិត្យមើលបន្តទៀត ដើម្បីរកឲ្យឃើញ ថាតើអាចនឹងជា ១០០%ដែរឬទេ។
មិនត្រឹមតែប៉ុនណោះ Lydia ក៏បាបបង្ហើបទៀតថា នាងបានសង្កេតមើលខ្លួនឯង អំឡុងពេលរត់ហាត់ប្រាណ កន្លងមកមានសភាពហត់នឿយខ្លាំង ហើយចង្វាក់បេះដូងជាមធ្យម បានលោតដល់ ១៨០bpm ដូច្នេះហើយទើបនាងសន្និដ្ឋានថាសុខភាពនាងមិនទាន់ល្អវិញនោះទេ ខណៈស្វាមីនាងបានជាសះស្បើយពីជម្ងឺនេះ១០០%ហើយ។
យ៉ាងណាមិញក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើននៅតែលើទឹកចិត្តតារាស្រីរូបនេះ និងបញ្ចេញមតិឲ្យនាងថែសុខភាព ដើម្បីឆាប់ជាសះស្បើយពីជម្ងឺនេះ១០០% ដូចស្វាមីនាងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី