ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងស្រី ផាន់ ផាត់ណា បង្ហាញមុខកូនប្រុសរបស់ខ្លួនមក ហ្វេនៗជាច្រើនពិតជាចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះតែមុខមាត់កូនប្រុសរបស់អ្នកនាងពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកនាង តែងតែបំពេញតួនាទីជាម្ដាយដ៏ល្អ មើលថែកូន និងកំដរកូនសឹងតែគ្រប់ពេលវេលាទៀតផង។
យ៉ាងណាមិញបើគិតមកទល់នឹងពេលនេះ កូនប្រុសអ្នកនាងមានអាយុ១ឆ្នាំហើយ ហើយនៅក្នុងថ្ងៃខួបកំណើតកូនប្រុស គ្រប់គ្នាបានឃើញតារាស្រីរូបនេះ រៀបចំកម្មវិធីមួយជូន និងបានអញ្ជើញភ្ញៀវកិត្តិយស ដែលសុទ្ធសឹងតែជាតារាល្បីៗជាច្រើនមកចូលរួមថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែកម្មវិធីខួបកំណើតនេះរៀងសាមញ្ញបន្ដិចមែន តែមើលទៅអ្នកនាង ផាន់ ផាត់ណា និងកូនប្រុស រួមទាំងភ្ញៀវកិត្តិយសពិតជាសប្បាយរីករាយខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី