ឃើញល្អូកល្អើនៗ ស្រាប់តែពេលនេះ Sananthachat និងគូស្នេហ៍សង្ស័យជួបរឿងប្រេះឆាដោយសារ….

ជាការពិតណាស់ កាលពីមួយរយៈកន្លងទៅនេះ គ្រប់គ្នាបានឃើញតារាស្រី Fon Sananthachat និងគូស្នេហ៍នាង តែងតែបង្ហាញសកម្មភាពផ្អែមល្ហែម តាមរយៈរូបភាពស្និតស្នាលគ្នាជាច្រើននៅក្នុងបណ្ដាញសង្គម។

ដោយឡែកស្រាប់តែថ្មីៗនេះ ហ្វេនៗជាច្រើនមានការសង្ស័យថា​ តារាស្រីរូបនេះ និងគូស្នេហ៍កំពុងតែមានរឿងបែកបាក់ស្នេហា ដោយសារតែ សុខៗ នាងបានលុបរូបភាពគូស្នេហ៍ដ៏ផ្អែមល្ហែមចេញពីគណនី Instagram របស់ខ្លួន ហើយនាងថែមទាំងមិនបាន Follow គណនី Instagram របស់គូស្នេហ៍នាងទៀតផង។

After Footer (Active) - damrei Mr1 Zone2

យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យរបស់មហាជនតែប៉ុនណោះ ខណៈពេលនេះតារាស្រីរូបនេះ ក៏មិនទាន់ចេញមុខបកស្រាយអ្វីដែរ ដូច្នេះមានតែរង់ចាំមើលស្វាមីខ្លួនចេញមុខបកស្រាយតែប៉ុនណោះ៕

អត្ថបទដោយ៖ស៊ីវលី