នោះមានអីនិយាយទៀតបើ Vadim ប្រាប់ថាបែកគ្នាជាមួយ Sarah តាំងតែពី…..! មានរូបភាព

ដោយមុននេះ Vadim តារាបង្ហាញម៉ូតប្រុសរូបសង្ហាជនជាតិអ៊ុយក្រែន ទើបតែផុសរូបកូនស្រីនៅក្នុង IG story ដែលត្រូវជាកូនទីពីររបស់ Sarah ហើយមុននេះខាង Sarah ក៏បានប្រាប់ថានៅទាក់ទងគ្នានៅនិយាយជាមួយគ្នាមករហូត ទោះបីជានៅឆ្ងាយពីគ្នាក៏ដោយ ថែមទាំងធ្លាប់បាននិយាយរឿងរៀបការជាមួយគ្នាទៀតផង តែគ្រប់យ៉ាងត្រូវបានពន្យាពេលព្រោះតែកូវីឌ-19

 

ហើយដល់ពេលនេះ Vadim ក៏បានបញ្ចេញប្រតិកម្មម្ដងទៀត ដោយបានផុសរូបខ្លួនឯងនិងសរសេរឃ្លាជាភាសាអង់គ្លេសផុសនៅក្នុង Instagram យ៉ាងវែងអន្លាយ បញ្ជាក់ដល់រឿងផ្សេងៗថាបានបែកគ្នាជាមួយ Sarah តាំងតែខែ មករា ឆ្នាំ 2020 មកម្ល៉េស ក្រោយពីបានទាក់ទងគ្នាមិនបានប៉ុន្មានខែផង ហើយអ្នកដែលប្រើពាក្យបែកមុននោះគឺ Sarah

After Footer (Active) - damrei Mr1 Zone2

“សួស្ដីអ្នកទាំងអស់គ្នា

ជាដំបូង ខ្ញុំសូមអគុណដល់អ្នកគ្រប់ៗគ្នាដែលបានគាំទ្រនិងផ្ដល់កំលាំងចិត្តដល់ខ្ញុំក្នុងស្ថានការណ៍ដែលស្មានមិនដល់និងរញ៉េរញ៉ៃបែបនេះ

ខ្ញុំសរសេរសារនេះគ្រាន់តែចង់ឲ្យបានច្បាស់ចំពោះរឿងខ្លះៗកុំឲ្យមានការយល់ច្រលំបន្ដទៀត

ខ្ញុំមានទំនាក់ទំនងជាមួយ Sarah បានត្រឹមតែ 3ខែ ចាប់ពីខែ តុលា 2019 ដល់ខែ មករា 2020 ក្នុងពេលដែលខ្ញុំបានធ្វើការនៅប្រទេសថៃ។ យើងនិយាយគ្នាខ្លីៗថានិងរៀបការជាមួយគ្នា តែស្នេហាយើងមិនមានអ្វីលើសពីការមើលចិត្តគ្នាធម្មតាៗ នាងជាអ្នកសុំខ្ញុំចែកផ្លូវគ្នាមុននៅខែ មករា ឆ្នាំ 2020 ហើយខ្ញុំក៏ព្រមតាមនាង តាំងពីនិងខ្ញុំក៏ចេញពីទីក្រុងបាងកក ហើយក៏មិនដែលនិយាយគ្នាពិតប្រាកដអ្វីទៀតឡើយ

ប្រសិនបើអ្នកណាម្នាក់តាំងចិត្តសាងរឿងដែលគ្មានហេតុផលច្បាស់លាស់ដោយគ្មានសីលធម៌ខ្ញុំប្រាប់ច្បាស់ៗថា ខ្ញុំនិងធ្វើពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់

អគុណសម្រាប់ការអាន

ដោយក្ដីស្មោះត្រង់

Vadim

អត្ថបទដោយ : នីត្តា