ផ្ទុះរឿងក្ដៅក្រហាយខ្លាំងម្ដងទៀត បន្ទាប់ពី Vadim ឆ្លើតតប comment បែបខ្លាំងទៅខ្លាំងមកថា…..!

នៅមិនទាន់ចប់រឿងប្រធានបទរិះគន់ជាមួយនិង Sarah ក្រោយពីប្រកាសថាខ្លួនមានកូនជាមួយ Vadim តារាម៉ូដែលប្រុស ព្រមទាំងមានគម្រោងរៀបការជាមួយគ្នាបន្ទាប់ពីចប់កូវីដ-19 តែដូចជាត្រូវវាយប្រហារធ្ងន់ក្រោយពីខាងប្រុសប្រាប់ថាបានបែកគ្នាជាមួយនិង Sarah តាំងតែពីខែមករាមកម្ល៉េស

 

បន្ទាប់ថ្ងៃទី 11 សីហាកន្លងមកនេះ Vadim ក៏បានផុសសារបញ្ជាក់ពីទំនាក់ទំនងរវាងខ្លួនជាមួយ Sarah យ៉ាងច្បាស់លាស់តាមរយៈ Instagram ផ្ទាល់ខ្លួនថា ពេលនិងបានណាត់ជាមួយ Sarah ត្រឹមតែ 3ខែប៉ុណ្ណោះ ហើយធ្លាប់និយាយរឿងរៀបការខ្លះៗ តែស្នេហាមិនខុសពីគូស្នេហ៍បែបធម្មតាៗទើប Sarah សុំបែកនៅខែ មករា ឆ្នាំ 2020 ហើយក៏លែងទាក់ទងគ្នាទៀតឡើយ

After Footer (Active) - damrei Mr1 Zone2

អ្នកបណ្ដាញសង្គមក្នុងប្រទេសថៃបានហែរគ្នាចូលទៅសម្ដែងការយល់ឃើញជាច្រើន តែដូចជាកាន់តែក្ដៅបន្ទាប់ពីថ្ងៃទី​ 12 ដោយ Vadim បានតប comment អ្នកបណ្ដាញសង្គមម្នាក់ដែលចូលមកសួរថា

 

“ប្រជាជនថៃទាំងអស់ចង់ដឹងខ្លាំងណាស់ថា អ្នកកាន់តែនិយាយច្បាស់លាស់ប៉ុណ្ណាក៏កាន់ល្អសម្រាប់រឿងទាំងអស់នេះ មិនមែនចេះតែស្វែងរកអ្នកណាខុស តែដើម្បីឲ្យការផ្លាស់ប្ដូរទៅមុខល្អប្រសើរនិងត្រឹមត្រូវ ខ្ញុំចូលចិត្តការតស៊ូរបស់អ្នក ហើយអ្នកផ្សេងក៏មិិនចាំបាច់មកអង្គុយទាយ វាល្អសម្រាប់អ្នកគ្រប់គ្នា” ។ ដោយខាង Vadim បានតបទៅវិញថាៃ “ខ្ញុំថាខ្ញុំនិយាយច្រើនគ្រប់គ្រាន់ដែរហើយ ហើយខ្ញុំសង្ឃឹមថាអ្នកជឿសម្ដីរបស់ខ្ញុំ” ហើយនៅតប comment របស់អ្នកបណ្ដាញសង្គមដដែលម្ដងទៀតថា “អ្នកណាចង់បានកូននៅអាយុ 19ឆ្នាំនោះ”

អត្ថបទដោយ : នីត្តា