បែបហ្នឹងមិនមែនគូស្នេហ៍ទៀត! Tono និង​ Nycha មាត់ថាមិនមែនតែស្និតស្នាលគ្នាខ្លាំងដល់ហើយ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា តារាសម្ដែងប្រុស Tono និងតារាសម្ដែងស្រី Nycha កំពុងតែត្រូវមហាជននិងហ្វេនៗជាច្រើន សង្ស័យថាអ្នកទាំងពីរកំពុងតែសាងស្នេហាជាមួយនិងគ្នា ដោយសារតែឃើញមួយរយៈពេលនេះ អ្នកទាំងពីរតែងតែស្និតស្នាលគ្នា តែកន្លងមកអ្នកទាំងពីរនៅតែបដិសេធថានេះគ្រាន់តែជាទំនាក់ទំនងមិត្តភាពធម្មតាតែប៉ុនណោះ។

ជាក់ស្ដែង ស្រាប់តែថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលឃើញអ្នកទាំងពីរបង្ហាញវត្តមានជាមួយគ្នាជាថ្មី ដែលក្នុងនោះពួកគេបានបណ្ដើរគ្នា ទៅធ្វើបុណ្យនៅឯវត្តតាមខេត្តមួយកន្លែង មើលទៅពិតជាស្និតស្នាលគ្នា កៀកកើយពោលពេញដោយស្នាមញញឹម ដូចជាគូស្នេហ៍គ្នាអញ្ចឹង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសង្ស័យថាទំនាក់ទំនងអ្នកទាំងពីរ មិនមែនជាមិត្តភក្ដិនិងគ្នានោះទេ គ្រាន់តែពេលនេះមិនទាន់ប្រកាសជាសាធារណៈតែប៉ុនណោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី