ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះតារាចម្រៀងល្បីឈ្មោះអ្នកនាង សួស វីហ្សា បានក្លាយជាម្ដាយគេហើយ ដោយអ្នកនាងទើបតែសម្រាលបានកូនស្រីកាលពី៣ថ្ងៃមុខនេះ ក្រោមការអបអរសាទរ ពីសំណាក់មហាជន និងមិត្តៗក្នុងសិល្បៈជាច្រើនទៀតផង។
យ៉ាងណាមិញ បើយើងងាកទៅចាប់អារម្មណ៍ពីសម្រស់កូនស្រីរបស់តារាចម្រៀងស្រីរូបនេះ ក្រោយពេលកើតបាន៣ថ្ងៃនេះវិញ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ អ្វីដែលពិសេសនោះគឺតាមរយៈវីដេអូដែលលោក ថមមី ដែលជាបា៉ប៉ាគេបានបង្ហោះ កូនស្រីអ្នកនាងបានបញ្ចេញកាយវិការនិងទឹកមុខគួរឲ្យខ្នាញ់ខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជារំភើបចិត្ត ដែលឃើញតារាចម្រៀងស្រីរូបនេះ មានកូនស្រីគួរឲ្យស្រលាញ់ខ្លាំង ហើយនិងមានសុខភាពល្អថែមទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
View this post on Instagram
អត្ថបទដោយ៖ស៊ីវលី