ឡូយមែន! ខួបកំណើតឆ្នាំនេះ ឆន សុវណ្ណរាជ ទិញវីឡាភ្លោះ បានកាដូលុយ១មុឺនដុល្លារនិងចិញ្ចៀនពេជ្រទៀត!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅថ្មីៗនេះ គឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងល្បីឈ្មោះលោក ឆន សុវណ្ណរាជ ហើយក្នុងនោះលោកក៏បានការ Surprise និងកាដូពីក្រុមគ្រួសារ ក៏ដូចជាមិត្តភក្ដិជាច្រើនផងដែរ។

តែក្នុងនោះអ្វីដែលធ្វើឲ្យលោក និងហ្វេនៗជាច្រើនរំភើបជំនួសលោកនោះគឺ កាដូលុយសុទ្ធទាំងបាច់ ចំនួនរហូតដល់១មឺុនដុល្លារ និងចិញ្ចៀនពេជ្រ មួយវង់ធំមានតម្លៃថ្លៃកប់ថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ ស្រាប់តែពេលនេះ លោកបានបង្ហាញកាដូក៏ធំមួយទៀតសម្រាប់ខ្លួនឯង នោះគឺជាផ្ទះវីឡាភ្លោះដ៏ធំស្កឹមស្កៃមួយខ្នងទៀត ដែលធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយ ពិតជារំភើបចិត្ត និងសរសើរការខិតខំប្រឹងប្រែងរបស់លោកខ្លាំងមែនទែន។

ក្នុងនោះលោកក៏បានរៀបរាប់សារដែរថា៖ «ស្វាគម៍សមាជិកថ្មី ហើយចំពេលខួបកំណើតល្មម ផ្លូ វ 60m យើងនឹងជិតកន្លែងធ្វើការ។ កាដូសំរាប់ខ្លួនឯងឆ្នាំនេះ ស្រលាញ់ពេកយកមួយគូហ្មងទៅ កុំឲ្យរំខានអ្នកជិតខាង ចង់មានចង់បានទាល់តែខំរកលុយ នឹងសន្សំ លុយមិនងាយរត់រកមនុស្សនោះទេ ពេលវេលាជាមាសប្រាក់ យកពេលវេលាមកធ្វើរឿងមានប្រយោជន៍ទើបយើងទទួលបានប្រយោជន៍មកវិញ ខួបកំណើតមានន័យ អំពើល្អមិនសាបសូន្យ»៕ឮ

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី