អីយ៉ា! តារាវ័យក្មេង Am Chutima បង្ហាញឡានថ្មីទើបតែទិញ ក្រោយជោគជ័យសិល្បៈ!(មានរូបភាព)

ចាប់តាំងពីពេលដែលតារាស្រីវ័យក្មេង Am Chutima ក្លាយខ្លួនជាតារាចម្រៀងមក ប្រជាប្រិយភាពរបស់នាងកាន់តែកើនឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឲ្យការងាររបស់នាងសព្វថ្ងៃក៏កាន់តែមមារញឹកខ្លាំងផងដែរ។

ដោយឡែកអ្វីដែលជាសមិទ្ធិផល ថ្មីៗនេះ នាងទើបតែបង្ហាញរថយន្តស៊េរីទំនើបថ្មីស្រឡាង ពណ៌សរបស់ខ្លួនដែលទើបតែទិញ យ៉ាងស្រស់ស្អាត មើលពិតជាសក្ដិសមនិងនាងខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសរសើរពីភាពជោគជ័យរបស់នាង និងនាំគ្នាអបអរសាទរដល់នាងគ្រប់ៗគ្នាទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី