អូន Phayu កូនប្រុសពៅរបស់ Chompoo បាត់ស្មារតីដូចជាគ្មានកំលាំងកំហែងសោះក្នុងដៃស្រីស្អាតដល់ថ្នាក់….! មានវីឌីអូ

តែងតែមានសកម្មភាពគួឲ្យស្រលាញ់ៗមកបង្ហាញឲ្យឃើញជាញឹកញាប់សម្រាប់កូនប្រុសភ្លោះ Shyfa-Phayu កូនប្រុសរបស់តារាល្បី Chompoo Ariya ហើយភាគច្រើនតែងតែឃើញកូនៗ តាមជាប់តែអ្នកម៉ាក់ស្ទើរតែគ្រប់ទីកន្លែង ជាពិសេសពេលអ្នកម៉ាក់ទៅធ្វើការ

 

ដូចនៅក្នុងកម្មវិធី 3Zap ដែលអាចឃើញសកម្មភាពគួឲ្យខ្នាញ់ៗរបស់ក្មេងទាំងពីរ Shyfa-Phayu ទៅអង្គុយនៅជិតៗអ្នកម៉ាក់ ជាពិសេសនៅពេលមានភ្ញៀវអញ្ជើញជាមនុស្សស្រី ហើយលើកនេះមានស្រីស្អាតដូចជាអ្នកនាង Yui Chiranan

After Footer (Active) - damrei Mr1 Zone2

នៅពីក្រោយរឿងគួឲ្យស្រលាញ់របស់អូន Phayu ដែលមិនសូវជាចេះលាក់អារម្មណ៍នោះ នៅពេលដែលបានជួបនិងស្រីស្អាត អូន Phayu ឈរឲ្យបង Yui អោបយ៉ាងស្ងៀមស្ងាត់ អាចនិយាយបានថាក្បាលដាក់លើស្មារតែម្ដង ខ្លួននៅស្ងៀមឲ្យអោបឲ្យថើប ហើយបើបែបនិងតើអ្នកណាអាចហាមចិត្តមិនឲ្យស្រលាញ់អូន Phayu បានទៅ ទន់់ភ្លន់អោបយកចិត្តនេះពូកែមែនទែន តាមឃ្លាដែលបានសរសេរថា “ហេតុអី Phayu គួឲ្យស្រលាញ់បែបនេះហាកូន….លង់ហើយ”

អត្ថបទដោយ : នីត្តា