ចង់គេថាអីថាទៅ លើកនេះ គូស្នេហ៍ Taew បណ្ដើរទៅមង្គលការយ៉ាងផ្អែមល្ហែមជាមួយគ្នា!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn បើកចំហរទំនាក់ទំនងស្នេហាជាមួយនិងកម្លោះហាយលូលោក Pranai មានមតិមិនល្អមួយចំនួនកើតឡើងលើអ្នកទាំងពីរក៏ពិតមែន តែមើលទៅអ្នកទាំងពីរហាក់បីដូចជាមិនខ្វាយខ្វល់និងមតិទាំងអស់នោះ ផ្ទុយទៅវិញកាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងទៀតផង។

ជាក់ស្ដែងដូចជាកាលពីម្សិលមិញនេះ អ្នកទាំងពីរទើបតែបណ្ដើរគ្នា ទៅចូលរួមមង្គលការមួយ ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងបានថតរូបកៀកកើយគ្នាយ៉ាងស្និតស្នាល ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយចង់លើសជាតិស្ករគ្រប់ៗគ្នាទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏បានឃើញថាទំនាក់ទំនងស្នេហា Taew និងមិត្តប្រុស នៅតែស្រលាញ់គ្នានិងពោលពេញដោយក្ដីសុខដដែល ទោះបីមានពាក្យមិនល្អកើតឡើងលើអ្នកទាំងពីរយ៉ាងណាក្ដី៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី