អូហូ! អេដវីន ថាជីវិតស្នេហាលោកនិងគូស្នេហ៍បែបនេះ ក៏មានក្ដីសុខខ្លាំងដែរ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាសម្ដែងនិងជាតារាបង្ហាញម៉ូតលោក អេដវីន កំពុងតែមានទំនាក់ទំនងស្នេាហជាមួយនិងស្ដ្រីមេម៉ាយកូនមួយ ហើយកន្លងមកអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមនិងគ្នាគួរឲ្យច្រណែនខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ អេដវីន បានបង្ហោះសារមួយ និយាយពីចំណងស្នេហាលោក និងគូស្នេហ៍ ក្រោយទាក់ទងគ្នាជាច្រើនឆ្នាំមក ក្នុងនោះលោកបានរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«ស្រលាញ់គ្នាចាំបាច់ទាល់តែមាន ផ្ទះ ឡាន មាសប្រាក់ ធ្វើអ្វីណ៎ ឲ្យតែមានចិត្តស្មោះត្រង់ យល់ចិត្តគ្នា ទុកគ្នាចិត្តគ្នា មិនក្បត់គ្នាទៅវិញទៅមកទៅបានហេីយ នៅជាមួយគ្នាយកទៅណាអស់។ រៀនស្រលាញ់គ្នាបែបចាស់ចិត្ត ចាស់គំនិតតិចទៅណ៎អូនៗណ៎ ចាំដល់ពេលណាទៀត Panhchaka June»។

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើន ពិតជាសរសើរចំណងស្នេហារវាងតារាប្រុសរូបនេះ និងគូស្នេហ៍ ពិតជាស្រលាញ់គ្នាស្ម័គ្រសោះ ចិត្តនិងចិត្តពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី