ប្រពៃណាស់! ក្រោយកម្ពុជារងគ្រោះទឹកជំនន់ លោក ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករជូនពលរដ្ឋរហូតដល់…..

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះខេត្តមួយចំនួនក្នុងប្រទេស កម្ពុជាយើងកំពុងតែរងគ្រោះទឹកជំនន់យ៉ាងខ្លាំង ជាហេតុធ្វើឲ្យសប្បុរសជន ក៏ដូចជាតារាៗមួយចំនួនបាននាំគ្នាឧបត្ថម្ភទឹកប្រាក់ ក៏ដូចជាអង្ករជាច្រើន ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋយើង។

ក្នុងនោះផងដែរ យើងក៏បានឃើញទឹកចិត្តប្រពៃរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងគ្រួសារ ដែលបានឧបត្ថម្ភអង្ករ ២ តោន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរទឹកចិត្តលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ ដែលចេះជួយប្រជាជនខ្មែរយើង​ នៅពេលជួបគ្រោះអាសន្នបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី