ព័ត៌មានបន្ទាន់៖ យប់នេះសម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យបិទផ្លូវជាតិលេខ៣ បណ្ដោះអាសន្ន ក្រោយទំនប់ស្ទឹងព្រែកត្នោត ត្រូវបាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៣ ខែតុលានេះ បានដាក់បញ្ជាឱ្យមានការបិទផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្ន ក្រោយក្រោយទំនប់ស្ទឹងព្រែកត្នោត ត្រូវបានបាក់ ដោយជំនន់ទឹកភ្លៀង។

សូមបញ្ជាក់ផងដែរថា ការបាក់ទំនប់សណ្តរស្ទឹងព្រែកត្នោតនេះ នឹងបណ្ដាលអោយ ប្រជាពលរដ្ឋរាប់រយគ្រួសារ នៅតាមសង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោ រងផលប៉ះពាល់ធ្ងន់ធ្ងរ ខណៈអាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងចុះអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ នៅតំបន់ទាំងនោះ៕