ធ្វើបាបអូនអាងគេក្មេង! James Jirayu ចង់អៀន Ann Thongprasom ពេលសម្ដែងរឿងថ្មីព្រោះតែខាងស្រីចេះតែ…! មានរូបភាព
“គឺថារំភើបខ្លាំងណាស់ ចំពោះរឿងភាគមួយនេះហើយក៏ជាលើកដំបូងដែលខ្ញុំបានសម្ដែងជាមួយនិងបង Ann វាជាអ្វីដែលថ្មីហើយប្លែក” តារាសម្ដែងកំលោះ James Jirayu បង្ហើបពីរឿងថ្មីដែលសម្ដែងជាគូតួឯកស្រីជំនាន់បង Ann Thongprasom

ហើយនៅមានប្រាប់ទៀតថា “ពេលដំបូងៗក៏រាងក្រែងៗ ព្រោះមើលពីសកម្មភាពនៃការសម្ដែង និងការសម្ដែងរបស់បង Ann មកគឺថាពេញទៅដោយជំនាញ ទើបធ្វើឲ្យមានភាពសប្បាយរីករាយក្នុងការថតរឿង”
បង Ann បង្អាប់ថាភ្នែកផ្អែមល្ហែម ឲ្យខ្សែភ្នែកទន់ភ្លន់រហូត “នៅក្នុងរឿងយើងជាក្មេងហាត់ការងារដែលទើបនិងចប់ថ្មី ហើយក៏ទៅលួចចូលចិត្តបង Ann តាំងតែបើកឆាករឿងមកក៏ចូលចិត្តតែម្ដង ចង់ឲ្យរង់ចាំតាមដាន”
បង Ann គ្នាធ្វើគ្រប់សកម្មភាពដើម្បីសាងភាពស្និតស្នាល “បងAnnគាត់ព្យាយាមនិយាយច្រើនៗ ធ្វើឲ្យយើងរាងស្និតជាងមុន”

សាច់រឿងល្អមើលយ៉ាងណាខ្លះ “គួឲ្យចង់មើលបាតព្រោះជាភាពគួឲ្យស្រលាញ់របស់ក្មេងមហាវិទ្យល័យជាមួយនិងមនុស្សស្រីម្នាក់ដែលមានកូនហើយ”
ធ្វើការហត់ខ្លាំងមែនទេដូចជាស្គមជាងមុន “ក៏ធម្មតា ភាគច្រើនគឺមានរឿងច្រើន”
ស្គមៗនិងចង់ថែរាងខ្លួនឯងឬត្រូវចាស់ៗបង្ខំ “ក៏ព្យាយាមថែរាងព្រោះនៅក្នុងសាច់រឿងមានឈុតឆាកដោះអាវចង់ឲ្យមានការផ្លាស់ប្ដូរ អាចនិងស្គមជាងមុនខ្លះ តែក៏ព្យាយាមសម្រក ហើយចាំបន្ថែមវិញ”
និងមានវគ្គដោះអាវច្រើនទេ “ប្រហែលជាច្រើនបាត” ចឹងបញ្ចាក់ថាសាច់ដុំណែន “ស្វីតដូចដើម”
អត្ថបទដោយ : នីត្តា





