អាចចាត់ទុកថាជាគូស្នេហ៍មួយគូទៀតដែរមានទំនាក់ទំនងស្នេហាយ៉ាងឆាប់រហ័ស ចាប់តាំងពីចេញមកបើកចំហរថាកំពុងតែស្វែងយល់មើលចិត្តគ្នា សម្រា់បតារាសម្ដែងស្រីដែលមានឈ្មោះល្បី Taew Natapohn ជាមួយនិងលោកហៃសូ Pranai ថែមទាំងខាងប្រុសមានឪកាសល្អបានទៅជួបក្រុមគ្រួសារខាងស្រីជាច្រើនដង ថែមទាំងចុះសម្រុងគ្នាបានល្អទៀត

ជាក់ស្ដែងកញ្ញា Taew មានឪកាសល្អបានមកជួបនិងគ្រួសារខាងប្រុសម្ដងហើយនៅក្នុងIG របស់ហ្វេនអ្នកគាំទ្របានដាក់ឈ្មោះថា taewew_pranaip បានផុសរូបដ៏សែនស្រលាញ់ដែលពិបាកនិងបានឃើញ ព្រោះជារូបដែល Taew រួមស៊ុមរូបថតជាមួយនិងលោកប៉ាអ្នកម៉ាក់របស់ លោកហៃសូ Pranai ព្រមជាមួយនិងឃ្លាថា “Family”
ចំពោះរូបដែលបានផុសទៅនិងសង្កេតឃើញមានអ្នកគាំទ្រជាច្រើនបានចូលមក comment រូបបេះដូងភ្លាមៗ ឃើញចឹងមិនគិតមិនបានថា….តំណែងអនាគតកូនប្រសារស្រីប្រហែលមិនភ្លាត់ទេ
អត្ថបទដោយ : នីត្តា





