Sarah ឆ្លើយតបខ្លីៗតែន័យបង្កប់ជ្រាលជ្រៅចំពោះអ្នក comment ថា ជាម្ដាយគេហើយថាបើនិយាយការ…..! មានរូបភាព

អាចនិយាយបានថាមិនចប់ងាយៗសម្រាប់រឿងរ៉ាវរបស់អ្នកម៉ាកកូនពីរ Sarah ព្យុះធំបន្ទាប់ពី Mike ចេញមកទាមទារសិទ្ធជាឪពុកពេញសិទ្ធមើលថែអូន “Maxwell” តែខាងអ្នកម៉ាក់មិនយល់ព្រមហើយក៏បានចេញមកបញ្ជាក់ថានិងផ្ដាច់ទំនាក់ទំនងព្រោះ Mike បានធ្វើឲ្យខូចគុណភាពជីវិតកូនខ្លួន ដូច្នេះទើបបានក្លាយទៅជាប្រធានបទរិះគន់ផ្សេងៗ ដែលតាមមក

 

ហើយបានបើកបង្ហាញកំលោះដែលបានមើលចិត្តគ្នាជាមួយ Sarah គឺ Vadim ព្រមជាមួយនិងកូនស្រីអូន​ Emmily នៅក្រោមក្រសែរិះគន់ជាច្រើន

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងអ្នកនាង Sarah បានចេញមកឆ្លើយតបនិងអ្នកបណ្ដាញសង្គម ក្រោយពីនាងបានផុសរូបគ្រួសារដ៏សែនកក់ក្ដៅនៅក្នុង Instagram @sarahcasinghini តែមានអ្នកចូលមកនិយាយថា “ថាបើនិយាយការពិតតាំងតែពីដំបូងរឿងវាក៏មិនធំដល់ថ្នាក់នេះ ធ្វើជាម្ដាយគេហើយអ្នកបង”

ខាង Sarah ក៏តបវិញខ្លីៗថា “គ្រប់រឿងដូចកាក់មានមុខពីរចឹង​ឯងចា” ហើយក៏មានអ្នកបណ្ដាញសង្គមជាច្រើនទៀតចូលមកសម្ដែងមតិយោបល់ឆ្លើយឆ្លងគ្នាទៅវិញទៅមកជាច្រើន

អត្ថបទដោយ : នីត្តា