ជាការពិតណាស់ សព្វថ្ងៃនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Noey Chotika កំពុងតែរស់នៅយ៉ាងមានក្ដីសុខជាមួយនិងគ្រួសារ ស្របពេលនេះនាងមានកូនប្រុសស្រី២នាក់ សុទ្ធតែគួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានចាប់អារម្មណ៍លើរូបភាពប៉ុន្មានសន្លឹករបស់កូនស្រី Noey ជាមួយនិងការតុបតែងខ្លួន និងមានពាក់មួកមានសក់ក្រងនៅលើក្បាល មើលទៅឡើង Cute រហូតដល់ហ្វេនៗមួយចំនួនឃើញហើយ ច្រឡំថាកូនស្រីនាងជាតុក្ដតាទៀតផង។
ក្រោយពេលឃើញបែបនេះ គ្រប់គ្នាពិតជាសរសើរតារាស្រីរូបនេះ ដែលមានកូនស្រីមានសម្រស់ Cute គួរឲ្យស្រលាញ់ ហើយពេលតែងខ្លួនម្ដងៗ ឡើងដូចតុក្ដតាជ័របេះដាក់តែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី