មានរឿងអ្វី? Miss Grand កម្ពុជាលំដាប់រងទី១ បង្ហោះសារយ៉ាងប្លែកក្រោយបញ្ជូនទៅបន្ទប់ ICU

ជាការពិតណាស់ក្រោយពេល កញ្ញា លឹម សុធារី គ្រងតំណែងលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2020 មក នាងកាន់តែមានប្រជាប្រិយភាពឡើងៗ ស្របពេលដែលការងារក៏កាន់តែមមារញឹក ពិសេសនោះលើវិស័យថតសម្អាង និងថតម៉ូតជាដើម។

ដោយឡែកស្រាប់តែថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល ក្រោយពេលឃើញនាងបង្ហោះរូបភាពគេងនៅមន្ទីរពេទ្យ ដែលត្រូវបញ្ជូនទៅបន្ទប់ ICU ហើយក្រោយពេលដឹងខ្លួននាងក៏បង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«សូមសូមស្វាគមន៍ នៃការវិលត្រលប់មកសារជាថ្មីម្ដងទៀត ខ្ញុំមកសាជាថ្មី ខ្ញុំនឹងធ្វើជាមនុស្សថ្មី ខ្ញុំបានគេងនៅក្នុងបន្ទប់ICU អស់រយៈពេល២ថ្ងៃ ខ្ញុំមិននឹកស្មានថាខ្ញុំអាច ភ្ញាក់ពីការគេងដ៏យូរនេះបានទេ ហើយក៏សុំទោសបងប្អូន និងអ៉ី សុំទោសដែលខ្ញុំធ្វើឲ្យទាំងអស់គ្នាបារម្ភ មិត្ដមានច្រើនណាស់ តែមិត្ដទាំងគ្នា ល្អដូចបងប្អូនអីញ្ចឹង អរគុណខ្លាំងណាស់ដែលទេវតាមកឲ្យស្គាល់អ្នកទាំងអស់គ្នា ខ្ញុំស្គាល់ហើយពាក្យថាបងប្អូនល្អ។ ហើយក៏សុំទោសម៉ាកប៉ា ដែលកូនធ្វើឲ្យអ្នកទាំងពីរបារម្ភ កូនបានត្រឹមសរសេរពាក្យចុងក្រោយទៅកាន់លោកទាំងពីរ (ឲ្យកូនសុំទោស កូនស្រលាញ់ម៉ាកប៉ា ណាស់)។ ចុងក្រោយនៅមានមនុស្សម្នាក់តែងតែសង្គ្រោះ និងនៅក្បែរខ្ញុំគ្រប់ពេលដែលពិបាក គេតែងតែហៅខ្ញុំ អោយត្រលប់មកវិញ ទាំងដែលខ្ញុំកំពុងដើរទៅឋានមួយទៀត គេនៅគេងជិតខ្ញុំគ្រប់វិនាទី គាត់និយាយរកខ្ញុំ ហៅខ្ញុំ ទាំងដឹងថាខ្ញុំមិនអាចឆ្លើយបាន សុំទោសដែលតែងតែធ្វើអោយអ្នកបារម្ភ ប្រហែលជាខ្ញុំនៅមានកម្មច្រើនហើយ ដែលត្រូវសង់គេបានជាទេវតាតាមមិនព្រមយកខ្ញុំទៅសោះ មិចបានជាហៅខ្ញុំទៅហើយឲ្យត្រលប់មកវិញចឹង ? ចង់ប្រាប់ថាស្រលាញ់អ្នកទាំងអស់គ្នាណាស់»។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ បានដេកសន្លប់អស់រយៈពេល២ថ្ងៃហើយ ហើយក្នុងនោះនាងក៏មិនបានបង្ហើបពីមូលហេតុដែលចូលមន្ទីរពេទ្យនេះដែរ តែមិត្តភក្ដិ ក្រុមគ្រួសារនាងកំពុងតែមានការបារម្ភ និងជូនពរឲ្យនាងឆាប់ជាសះស្បើយគ្រប់គ្នា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី