អីយ៉ា! Taew ញញឹម​បិទមាត់មិនជិតទេ ក្រោយពេលបានទៅជួបគ្រួសារខាងប្រុស!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn បើកបង្ហាញទំនាក់ទំនងជាមួយនិងមិត្តប្រុសថ្មីមក នាងតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយនិងគ្នា ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយ ច្រណែនយ៉ាងខ្លាំងទៀតផង។

ដោយឡែកពេលនេះអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង គឺឃើញមិត្តប្រុសរបស់នាងលោក Pranai ្បាននាំគ្នាទៅជួបឪពុកម្ដាយខ្លួន ហើយថែមទាំងបានថតរូបជុំគ្នាយ៉ាងស្និតស្នាលដូចជាគ្រួសារតែមួយ ពោលពេញដោយស្នាមញញឹមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប និងឃើញថាស្នេហានាងនិងមិត្តប្រុសថ្មីហាក់បីដូចជាកាន់តែមានពន្លឺខ្លាំងឡើងៗ ហើយក៏សង្ឃឹមថាមានដំណឹងល្អឆាប់ៗនេះផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី