ជាការពិតណាស់ មហាជននិងហ្វេនៗជាច្រើនពិតជាសោកស្ដាយ នៅពេលលឺដំណឹងដែលថា Great Warintorn និង គ្រូពេទ្យស្រី នាង Orn Onuma បានបែកបាក់ស្នេហានិងគ្នា ក្រោយពេលទំនាក់ទងស្រលាញ់គ្នារយៈពេលជិត៣ឆ្នាំ។
យ៉ាងណាមិញស្រាប់តែថ្មីៗនេះ Orn Onuma បានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែតទាក់ទងនិងរឿងនេះ ដោយថានាងមិនបានស្ដាយពាក្យវេលាដែលធ្លាប់សេពគប់គ្នាកន្លងមកនោះទេ ផ្ទុយទៅវិញនាងថែមទាំងបញ្ជាក់ទៀតថា៖
«នាងនិង Great នៅតែជាបងប្អូនប្រុសស្រីដ៏ល្អ ហើយតាមពិតទៅ យើងនៅតែបន្តនិយាយគ្នា និងអាចពិភាក្សាគ្នាបាន ព្រមទាំងអាចធ្វើការជាមួយគ្នាបាន យ៉ាងរីករាយ »។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ហើយក៏សោកស្ដាយដែលឃើញស្នេហាអ្នកទាំងពីរ ពេលនេះបានប្រែក្លាយជាមិត្តភក្ដិនិងគ្នាវិញ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី