ស្ដាប់រំភើបណាស់! សួស វីហ្សា ចេញបទ «គ្រាប់ពេជ្រគ្រួសារ» ពោលពេញដោយអត្ថន័យ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ ២០២០ តារាចម្រៀងអ្នកនាង សួស វីហ្សា បានសម្រាលកូនស្រីដំបូងរបស់ខ្លួន ដែលមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយក្នុងនោះមហាជននិងហ្វេនៗជាច្រើននាំគ្នាចូលរួមអបអរសាទរអ្នកនាងនិងគ្រួសារគ្រប់ៗគ្នា។

ដោយឡែកអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ គឺថ្មីៗនេះ អ្នកនាងទើបតែបញ្ចេញស្នាដៃបទចម្រៀងថ្មីមួយមានចំណងជើង «គ្រាប់ពេជ្រគ្រួសារ» ដោយបទនេះផ្ទាល់ បានបង្កប់នូវអត្ថន័យយ៉ាងជ្រៀលជ្រៅ ចំពោះគ្រួសារអ្នកនាងផ្ទាល់ ព្រមទាំងបានរៀបរាប់ពីការពរពោះ ៩ខែ ១០ថ្ងៃ និងអរគុណទៅកាន់ស្វាមីអ្នកនាងដែលតែងតែមើលថែទ្រាំអ្នកនាង តាំងពីពេលពរពោះដំបូងរហូតដល់ថ្ងៃសម្រាល។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលស្ដាប់បទចម្រៀងនេះភ្លាម មហាជននិងហ្វេនៗជាច្រើនពិតជាពេញចិត្ត និងសរសើរការស្រលាញ់រវាងអ្នកនាង និងស្វាមី ពិតជាប្ដីប្រពន្ធដ៏ល្អ ដែលមនុស្សគ្រប់គ្នាគួរឲ្យគំរូតាមពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី