ឃើញតួប្រុសស្រីរឿង «ច្រវ៉ាក់ស្នេហ៍» សមគ្នា តែពេលដើរកំសាន្តជុំគ្នាលើកនេះរិតតែសមគ្នាដូចគូស្នេហ៍អញ្ចឹង!(មានរូបភាព)
ជាការពិតណាស់ ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាបានទស្សនហើយរឿង «ច្រវ៉ាក់ស្នេហ៍» ដែលសម្ដែងដោយលោក Kem Hussawee និងនាង Mookda Narinrak ហើយក៏ទទួលបានការគាំទ្រខ្លាំង និងស្ញប់ស្ញែងពីទេពកោសល្យអ្នកទាំងពីរទៀតផង។
យ៉ាងណាមិញ ក្រោយពេលអ្នកទាំងពីរសម្ដែងរឿងភាគនេះជាមួយគ្នាហើយ ហ្វេនៗជាច្រើនក៏បាននាំគ្នាបញ្ចេញមតិពេញចិត្តយ៉ាងខ្លាំង ហើយថែមទាំងចង់ឃើញអ្នកទាំងពីរក្លាយជាគូស្នេហ៍និងគ្នា នៅក្រៅខ្សែភាពយន្តទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកទាំងពីរក៏បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញអ្នកទាំងពីរ បង្ហោះរូបភាពនៅក្នុងដំណើរកំសាន្តជុំគ្នាជាមួយមិត្តភក្ដិ ដោយបង្ហាញកាយវិការស្និតស្នាលគ្នាយ៉ាងខ្លាំង ហើយថែមទាំងស្លៀកសម្លៀកបំពាក់ដូចគូស្នេហ៍ មើលទៅពិតជាដូចគូស្នេហ៍និងគ្នាខ្លាំងមែនទែន។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែបង្ហាញអារម្មណ៍ពិតចិត្ត និងរំភើបដែលឃើញទំនាក់ទំនងអ្នកទាំងពីរ នៅខាងក្រៅក៏ស្និតស្នាល និងផ្អែមល្ហែងខ្លាំងដូចក្នុងរឿងដែរ ថ្វីត្បិតតែមិនមែនជាសង្សារនិងគ្នាក៏ពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី