Boy Pakorn ប្រាប់ខ្ទិចគ្មានសល់ពីមូលហេតុដែលធ្វើឲ្យខ្លួនមិនមានសង្សា! មានរូបភាព

ថាបើនិយាយដល់ “តារាសម្ដែងខាងឡិឡក់កប្លែងៗ” នៅក្នុងវិស័យសិល្បៈយើងតែងតែនឹកដល់ឈ្មោះអ្នកទីមួយមុនគេនោះគឺអ្នកកំលោះសំបូរស្នេហ៍យ៉ាង Boy Pakorn កូនប្រុសច្បងគេ ដោយលោកតែងតែបង្កើតភាពសប្បាយរីករាយដល់ហ្វេនៗនិងមិត្តៗនៅក្នុងវិស័យសិល្បៈបង្កើតស្នាមញញឹមហើយនិងសម្លេងសើចគ្រប់ពេល

 

នៅក្នុងកម្មវិធី Yves Rocher Act Beautiful លោកបានផ្ដល់បទសម្ភាសន៍និយាយពីភាពច្បាស់លាស់បើសិនជាលោកមានស្នេហាឬស្រលាញ់អ្នកណាម្នាក់នោះ

After Footer (Active) - damrei Mr1 Zone2

ចំពោះរឿងស្នេហាតើយើងច្បាស់លាស់ប៉ុណ្ណា?

“បើខ្ញុំមានស្នេហាខ្ញុំនិងច្បាស់លាស់ណាស់ ហើយបើមានក៏រាងម៉ឺងម៉ាត់ផងដែរ បើមានស្នេហាខ្ញុំនិងធ្វើជាមនុស្សដែលមានពេលវេលា និងធ្វើសមាធិជាវាច្រើនណាស់ ព្រោះបែបនេះហើយទើបជាហេតុផលមួយដែលធ្វើឲ្យខ្ញុំមិនប្រញ៉ាប់មានសង្សា ព្រោះរាល់ថ្ងៃនេះខ្ញុំមានការងារច្រើន ខ្ញុំដឹងខ្លួនច្បាស់ថាបើខ្ញុំមានស្នេហាខ្ញុំនិងបាត់បងសមាធិរឿងការងារ ដូច្នេះហើយធ្វើឲ្យខ្ញុំសម្លឹងឃើញថាអត់មានវាក៏មិនអីក្នុងពេលនេះ កន្លងមកមានអ្នកសួរខ្ញុំថាហេតុអ្វីមិនទាន់សង្សា ខ្ញុំក៏ត្រូវឆ្លើយថាខ្ញុំធ្វើការងារច្រើន ហើយមិនមានពេលវេលា នេះខ្ញុំឆ្លើយការពិត មិនបានឆ្លើយបែបដ្រាម៉ាទេ”

អ្នកខ្លះអាចសម្លឹងថាយើងអត់មានពេលហើយយ៉ាងម៉េច នៅឃើញទៅញុំាបាយ ទៅដើរលេងជាមួយគ្រួសារជាមួយមិត្តភ័ក្ដបាន ក៏ត្រូវប្រាប់ថាពេលវេលាដែលឲ្យសម្រា់ប់គ្រួសារ សម្រាប់មិត្តភ័ក្ដ យ៉ាងណាក៏ត្រូវតែមាន តែខ្ញុំគិតថាពេលវេលាបែបនិងនៅមិនសាកសមឲ្យទៅនរណាម្នាក់ទៀតទេ ព្រោះខ្ញុំសម្លឹងឃើញថាពេលដែលយើងនិយាយទាក់ទងនរណាម្នាក់ខ្ញុំត្រូវមានពេលវេលាយកចិត្តទុកគាត់ តែពេលនេះមិនទាន់មានពេលគ្រប់គ្រាន់ដល់ថ្នាក់និង ហើយក៏មិនទាន់ប្រញ៉ាប់ តែបើមានក៏មាន”

ហើយក្រោយៗមកនេះខ្ញុំចាប់ផ្ដើមគិតរឿងមានសង្សា ហើយខ្ញុំក៏គិតបែបនិងមែន ដោយសារតែអាយុខ្ញុំច្រើនដែលហើយ ទំរាំតែមានសង្សា ហើយទំរាំតែមើលចិត្តគ្នា ទំរាំតែមានកូន ពេលនេះខ្ញុំអាយុ 36ឆ្នាំ ទំរាំតែដល់អាយុមានកូនយ៉ាងទាបក៏ 40 ដល់យើង 60 ទើបមានកូនអាយុ 20 យើងក៏គិតដូចគ្នា រឿងនេះក៏ដូចមកបង្ខំឲ្យគិតរឿងមានសង្សាដូចគ្នា នៅថ្ងៃអនាគតយ៉ាងណាក៏ត្រូវតែមាន តែមិនបន្ទាន់ដល់ថ្នាក់និង កាន់តែគិតកាន់តែប្រញ៉ាប់”

ធម្មតាប្រច័ណ្ឌដែលទេ?

“ពីមុនចេះ (សើច) ជាមនុស្សពូកែប្រច័ណ្ឌ តែដល់ពេលធំក៏ល្អប្រសើរទៅតាមអាយុ”

សាវ៉ាដែលទេ ទើបមានអ្នកបង្ហាញខ្លួនសោះ?

“អត់ទេៗៗៗ ព្រោះខ្ញុំជាមនុស្សច្បាស់លាស់ ពេលមានក៏មានតែម្នាក់ (ញញឹម)”

ជាធម្មតាយើងទាក់ទងយូរដែលទេទំរាំតែក្លាយទៅជាសង្សា?

“មើលទៅតាមនិង អ្នកខ្លះក៏យូរ អ្នកខ្លះក៏លឿន វាអាស្រ័យលើមនុស្សពីរនាក់ ភាពព្រមព្រៀងមិនមែនស្រេចតែយើងម្នាក់ទេ សំខាន់ថាគាត់ព្រមដែរឬនៅ”

អត្ថបទដោយ : នីត្តា