អត់ដែរដឹងសោះ! ម្ដាយ ទូច ស្រីល័ក្ខ វ័យ៦៥ឆ្នាំទៅហើយ តែការតែងខ្លួននៅតែខ្ញង់មិនចាញ់កូន!(មានរូបភាព)

ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ ថ្វីត្បិតតារាចម្រៀងស្រីអ្នកនាង ទូច ស្រីល័ក្ខ មានបញ្ហាបែកបាក់គ្រួសារក៏ពិតមែន តែមើលទៅអ្នកនាងនៅតែជាស្ដ្រីដ៏រឹងមាំ បំពេញតួនាទីជាម្ដាយមើលថែកូនប្រុសបានយ៉ាងល្អ ហើយបើនិយាយពីការតុបតែងខ្លួនវិញ ក៏នៅតែសុីវិល័យគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។

ដោយឡែកស្រាប់តែថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលឃើញអ្នកនាងបង្ហោះរូបភាពម្ដាយរបស់ខ្លួន ដែលសព្វថ្ងៃនេះអ្នកស្រីមានវ័យ៦៥ឆ្នាំហើយ តែអ្វីដែលគ្រប់គ្នាឃើញគឺសម្រស់ម្ដាយតារាស្រីរូបនេះពិតជានៅក្មេង រីឯការតុបតែងខ្លួនវិញនៅតែខ្ញង់មិនចាញ់កូនស្រីនោះទេ។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែស្ញប់ស្ញែងតារាស្រីរូបនេះ ដែលមានម្ដាយជាទីស្រលាញ់មានសម្រស់ក្មេងជាងវ័យ និងការតែងខ្លួនសុីវិល័យគួរឲ្យចាប់អារម្មណ៍ទៀតផង ទោះបច្ចុប្បន្ននេះគាត់មានវ័យរាងជ្រេក៏ពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី