ល្បីខ្លាំងរិះគន់ក៏ខ្លាំងដែរ! Yaya Urassaya ធ្វើឲ្យអ្នកគាំទ្រហួសចិត្តព្រមទាំងរិះគន់ខ្លាំងៗថាស្អាតតែរូបប៉ុន្ដែចិត្ដវិញ…….! មានរូបភាព

ក្លាយទៅជាប្រធានបទក្ដៅកគុកនៅក្នុងវិស័យអនឡាយភ្លាមៗសម្រាប់វីឌីអូក្នុងកម្មវិធី Keng Kwang Bang Chanee ដោយមាន Yaya ជាភ្ញៀវកិត្តយសនៅក្នុងកម្មវិធី

 

ចំពោះប្រធានបទដែលធ្វើឲ្យអ្នកបណ្ដាញសង្គមចេញមកធ្វើការរិះគន់នាងគឺ ការផ្ដល់បទសម្ភាសន៍របស់នាងនៅពេលនិយាយដល់រឿងបុរសកំលោះៗដែលចូលមកញ៉ែចែចង់បងស្រីបង្កើតរបស់នាង ដោយមានការបរិយាយពីលក្ខណៈមុខមាត់ក្នុងភាសាអង់គ្លេសថា  So Ugly ដែលប្រែថា “អាក្រក់ខ្លាំងណាស់”

After Footer (Active) - damrei Mr1 Zone2

ហើយ Yaya នៅនិយាយបន្ថែមទៀតថា នាងជាមនុស្សដែលបារម្ភនិងហួងហែងបងស្រីខ្លាំងណាស់ ហើយក៏មិនដឹងដែរថាខ្លួនឯងខុសរឺអត់ ដោយសុំឲ្យបុរសដែលចូលមកញ៉ែបងស្រីនាងសង្សាបន្ទិចទៅ ព្រោះពេលខ្លះត្រឹមតែចរិកល្អវាមិនគ្រប់គ្រាន់

 

នៅខណៈជាមួយគ្នាអ្នកបណ្ដាញសង្គមដែលបានមើលវីឌីកម្មវិធីខ្លីរបស់ Yaya ក៏បានហែគ្នាចូលមកសម្ដែងមតិយោបល់ចំពោះប្រធានបទនេះជាច្រើន ជាពិសេសរឿងការមើលងាយ ក្រោយពីយល់ថានាងមិនគួសម្ដែងការមិនពេញចិត្តចំពោះរូបរាងរបស់អ្នកដដៃ

អត្ថបទដោយ : នីត្តា