Taew Natapohn នៅមិននៅទៅឲ្យជាប់រឿងនយោបាយដោយគ្រាន់តែចំណងជើងសៀវភៅដែលនាងអានថា….!!! មានរូបភាព

នៅសុខៗក៏ទៅជាប់ពាក់ពទ័រឿងនយោបាយទាល់តែបាន សម្រាប់តារាសម្ដែងស្រីល្បីឈ្មោះ Taew Natapohn ក្រោយពីសាម៉ីខ្លួនផុសរូបខណៈពេលកំពុងតែកាន់សៀវភៅអតីតជនជាប់ចោទ មាត្រា 112 នៅក្នុង Instagram ឈ្មោះ @taewaew_natapohn ដែលបង្ហាញឲ្យឃើញពីចំណងជើងដែលមានអត្ថន័យថា “វាធ្វើបាបយើងបានតែប៉ុណ្ណឹងឯង”

 

ក្រៅពីនិង Taew បានសរសេរឃ្លាប្រកបជាមួយនិងរូបភាពខាងលើ ដែលនិយាយពីហេតុផលដែលធ្វើឲ្យនាងជ្រើសរើសសៀវភៅមួយក្បាលនិងថា….

After Footer (Active) - damrei Mr1 Zone2

“នៅមួយក្បាលចុងក្រោយ ទើបតែបានមក for #Jane Ri #Games

ការជ្រើសរើសសៀវភៅណាមួយគឺដើម្បីសិក្សាចំពោះរឿងដែលកើតឡើង មិនមែនដើម្បីវិនិច្ឆយអ្នកណា Taew ជ្រើសរើសសៀវភៅមួយនេះមកអាន ក្នុងគោលបំណងដំបូងគឺសិក្សាពីបទពិសោធន៍ ហើយនិងឈ្វេងយល់ពីជនជាប់ឃុំឃ្លាំងដើម្បីជំនួយក្នុងការសម្ដែងរឿងភាគ ចំណែកឯពត៌មានផ្សេងៗនៅក្នុងសៀវភៅ Taew ចាត់ទុកថាជាការអានបន្ថែមនូវចំណេះដឹងពីស្ថានការណ៍ប្រកបដោយការពិចារណា ហើយសង្ឃឹមថាសៀវភៅមួយក្បាលនេះអាចបង្ហាញពីវិធីនៃការរស់នៅសម្រាប់ជីវិតដែលយើងនៅសល់បានខ្លះទោះមិនច្រើនក៏តិច

So please don’t judge the book by its cover and don’t judge the holder by the book as well, Thank you “

 

ហើយក្រោយមកការផុសនេះក៏បានជះផលឲ្យមានអ្នកបណ្ដាញសង្គមចូលទៅ comment សម្ដែងការយល់ឃើញជាបន្ដបន្ទាប់ រួមទាំងដាក់សំនួរទៅដល់នាងទៀតថា បើសិនជាការអានដើម្បីសិក្សាបន្ថែមនិងជំនួយដល់ការសម្ដែងរឿងមែន ហេតុអ្វីទើបមានរូបរបស់លោកហៃសូ Pranai កាន់សៀវភៅមួយក្បាលនិងហើយផុសរូបជាមួយនាងដែរ

អត្ថបទដោយ : នីត្តា