វាជាសន្យាដ៏ល្អបំផុតសម្រាប់អ្នកចំរៀង-អ្នកសម្ដែងល្បីឈ្មោះយ៉ាងលោក Mike ដោយមានដំណឹងល្អថាសាម៉ីខ្លួននិងបានជួបកូនប្រុសគឺអូន Maxwell ក្រោយពីរង់ចាំអស់ពេលជាយូរជិតក្លាយជាឆ្នាំទៅហើយ ធ្វើឲ្យលោកប៉ារំភើបបំផុត

ដោយរឿងខាងលើត្រូវបានបង្ហាញនៅក្នុងកម្មវិធី គ្រួសារសិល្បៈអនឡាយ ដោយខាងមេធាវីរបស់ Sarah បញ្ជាក់ពីរឿងនេះថា
“ពេលនេះអ្នកនាង Sarah បាននាំអូន Maxwell មកក្រុងបាំងកកព្រោះសាលារៀននៅភូកេតបិតវិស្សមកាល 2 សប្ដាហ៍ ហើយបានណាត់ជាមួយនិង Mike ថានិងនាំអូន Maxwell ទៅចូលរួមធ្វើកិច្ចការផ្សេងៗព្រោះតែអូន Maxwell ពោលនឹកលោកប៉ាដូចគ្នា បើតាមការដឹងថ្ងៃដែល Mike ជួបកូនប្រុសគឺជាថ្ងៃជិតមួយឆ្នាំនៃការបែកគ្នា ហើយប្រហែលជាអាចនាំកូនទៅគេងនៅផ្ទះបានផងដែរ ហើយអ្នកនៅក្បែរកាយ Mike ប្រាប់ថាគាត់រំភើបបំផុត”
រឿងនេះក្រៅពី Mike រំភើបសប្បាយចិត្តបំផុតហើយ នៅមានហ្វេនៗអ្នកគាំទ្រមកចូលរួមរំភើបជាមួយដែលហើយនិងចាំមើលសកម្មភាពប៉ាកូនលេងជាមួយគ្នាយ៉ាងសប្បាយរីករាយម្ដងទៀត
អត្ថបទដោយ : នីត្តា








