ជាការពិតណាស់ ថ្វីត្បិតតែពេលនេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ពេជ្រ សូលីកា មានកូនម្នាក់ហើយក៏ពិតមែន តែគ្រប់គ្នាននៅតែចាប់អារម្មណ៍លើរូបសម្រស់អ្នកហាក់បីដូចជាមិនប្រែប្រួលសោះ ពោលគឺនៅតែស្រស់ស្អាតខ្លាំងដដែល។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានផ្លាស់ប្ដូរដោយលេងស្ទាយ៍សក់ខ្លីត្រឹមកញ្ចឹង.ក ធ្វើម៉ូតរួញៗ និងថែមទាំងប្ដូរពណ៍សក់ថែមទៀត ធ្វើឲ្យសម្រស់អ្នកនាងកាន់តែស្រស់ស្អាតខ្លាំង សូម្បីតែក្រមុំៗមួយចំនួនប្រៀបមិនបាននោះទេ។
មិនត្រឹមតែប៉ុនណោះ តាមរយៈការផ្លាស់ប្ដូរស្ទាយ៍លើកនេះ ហ្វេនៗជាច្រើនពិតជាពេញចិត្ត និងសរសើរសម្រស់តារាស្រីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតខ្លាំងឡើងៗ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី