គេចមិនផុតទេ! Ann Thongprasom នៅក្នុង Instagram ផ្ទុះការរិះគន់ខ្លាំងបន្ទាប់ពីមានអ្នកបណ្ដាញសង្គមសួររឿងនយោបាយថា….! មានរូបភាព

Ann Thongprasom ជាតារាសម្ដែងព្រមទាំងជាអ្នកដឹងនាំសម្ដែងល្បីឈ្មោះ ត្រូវបានអ្នកបណ្ដាញសង្គមសុំឲ្យចេញមតិយោបល់រឿងនយោបាយក្នុងពេលនេះហើយវាកាន់តែវែងឆ្ងាយ ព្រោះតែសំនួរសួរនាងថាហេតុអ្វីបានជា Ann នៅស្ងៀមស្ងាត់ មិនព្រមចេញមកសម្ដែងការយល់ឃើញចំពោះរឿងនេះ បានធ្វើឲ្យហ្វេនៗហើយនិងអ្នកអនឡាយជាច្រើនទៀតមកតតាំងគ្នាឡើង IG របស់នាងក្ដៅដូចភ្លើង

 

អាចនិយាយបានថាក្ដៅខ្លាំងហើយជាការចាប់អារម្មណ៍ដល់អ្នកវិស័យសិល្បៈគ្រប់គ្នា សម្រាប់ការចេញមកនិយាយរឿងប្រជាធិបតេយ្យរបស់ខ្លួនឯងនៅពេលនេះ ដោយមានមនុស្សជាច្រើនបានបញ្ចេញមតិយោបល់អំពីចំនុចឈររួមរបស់ខ្លួនឯង តែក៏មានមួយចំនួនដែលចូលមកសម្ដែងការយល់ឃើញព្រមទាំងទាមទារឲ្យសិល្បករឬពួកតារាៗចេញមកនិយាយឬទាមទារប្រជាធិបតេយ្យ

ជាក់ស្ដែង តារាសម្ដែងនិងអ្នកដឹកនាំរឿង Ann Thongprasom ដែលទើបតែមានអ្នកលេងបណ្ដាញសង្គមចូលទៅ comment នៅក្នុង IG របស់នាងទាក់ទងនិងការទាមទារឲ្យនាងចេញមកបញ្ចេញមតិយោបល់ចំពោះរឿងនេះដូចជា

“បង Ann យល់ឃើញយ៉ាងណាចំពោះស្ថានការនៅពេលនេះចា ឬជាអ្នកខាងរាជវង្សដែរបានជាធ្វើឲ្យបងយល់ស្របចំពោះការប្រើកំលាំងដែលបានកើតឡើងដោយរដ្ឋបាល? ហេតុការណ៍ពេលនេះគណបក្សនយោបាយលើសពីគណបក្សនយោបាយមួយណាចា ចង់ឲ្យបងសាកគិតនិងស្វែងរកពត៌មានមើល ថាការដែលរដ្ឋបាលប្រើកំលាំងវាយប្រហារប្រជាជនបែបនេះវាត្រឹមត្រូវដែរទេ ហើយការដែលបង Ann ធ្វើខ្លួនជាកណ្ដាលគ្រប់ពេលក្នុងហេតុការណ៍ដែលកើតឡើងនេះព្រោះតែបង Ann យល់ស្របដែលតើមែនទេ??

ឬដើម្បីតែសន្សំសុខតែខ្លួនឯង ទោះបីខាងណាឈ្នះក៏បង Ann គ្មានការបាត់បង់ ប៉ុន្ដែពាក្យថាផ្ដាច់ការវាគ្មានវាថាកណ្ដាលនោះទេ ការដែរបងស្ងៀមស្ងាត់ព្រោះតែបងជ្រើសរើសហើយ បងដឹងខ្លួនច្បាស់តើមែនទេ? ថ្ងៃនេះមិនចាំឲ្យបងចេញមក call out តែចង់មកសួរឲ្យច្បាស់ក្នុងចិត្តថាបងកំពុងគិតអ្វី តែបើបង Ann យល់ស្របដែរអានិងជារឿងរបស់បង និងមិនចាំបាច់តាមបន្ដទៀត តែចង់ឲ្យបង Ann គិតពិចារណាឲ្យច្បាស់ហើយសាស្វែងរកពត៌មានពីការផ្សាព្វផ្សាយផ្សេងៗដែលមិនមែនជាប៉ុស្ដន៍ដែលកាន់ជើងខាងរដ្ឋបាលផ្ដាច់ការដោយបិតបាំងពត៌មានពិត ថ្ងៃមួយបងនិងគិតពិចារណាយល់ច្បាស់ថាបញ្ហាទាំងអស់តាមពិតវាកើតឡើងដោយសារហេតុអ្វី

ភាពក្រីក្រលំបាកវាមិនមែនជារឿងរ៉ូមែនទិច មិនមែនមកពីយើងមិនព្យាយាមទើបក្រនោះទេ តែដោយសារតែរចនាសម្ពន័ខុស ដែលដឹកនាំដោយអ្នកមូលនិធនរដ្ឋបាល ហើយនិងអ្នកដែលបានធ្វើផែនការណ៍គៀបសង្គត់ប្រជាជនមិនឲ្យមានលុយ ចង់ឲ្យបងសាកបើកចិត្តរកមើលពត៌មានបន្ថែម គ្រប់យ៉ាងសុទ្ធតែមានភស្ដុតាងច្បាស់លាស់ សង្គមនិងផ្លាស់ប្ដូរបងកម្រិតណាតែកុំភ្លេចថាភាពលំបាកដែលធ្លាប់ជាន់ឈ្លើបងមកជាយូរមកហើយ” ជាដើម

ហើយក្រោយពីនិងក៏មានអ្នកបណ្ដាញសង្គមផ្សេងទៀតនាំគ្នាចូលមកតតាំងគ្នារហូតពេលនេះធ្វើឲ្យ IG Ann កំពុងតែក្ដៅខ្លាំងឡើងៗ

អត្ថបទដោយ : នីត្តា