Carissa Springett ធ្វើបុណ្យបែរជាបានបាបជំនួសព្រោះតែអ្នកបណ្ដាញសង្គមចូលមក comment ជេរនាងថា…..! មានវីឌីអូ

តារាសម្ដែង-តារាបង្ហាញម៉ូតស្រីស្អាត Carissa Springett តាំងចិត្តថាទៅធ្វើបុណ្យប្រលែងកង្កែប តែភ្លាត់ស្នៀតបន្ទិចនៅពេលដែលមានអ្នកចូលមកដៀលថា គួត្រប្រលែងឲ្យជិតច្រាំងជាងនេះល្អជាងនៅប្រលែងក្នុងទឹក ហើយនៅមានអ្នកមកបន្ថែមទៀតថាធ្វើបែបនេះគួតែទៅធ្វើបាបទៅល្អជាង

 

ធ្វើឲ្យតារាសម្ដែងនិងម៉ូដែល Carissa ត្រូវចេញមកសុំទោសក្រោយពីសាម៉ីខ្លួនបានផុសវីឌីអូដែលតាំងចិត្តថាធ្វើបុណ្យប្រលែងកង្កែបតាម Instagram ជាសកម្មភាពដែលនាងប្រលែងកង្កែបជាច្រើនក្បាលចូលទៅក្នុងទឹក តែបែរជាមានអ្នកបណ្ដាញសង្គមហែរគ្នាចូលមកណែនាំថា អ្វីដែលកញ្ញា Carissa ធ្វើនិងវាអាចបណ្ដាលឲ្យកើតអន្ដរាយដល់កង្គែបបានព្រោះកង្កែបជាសត្វរស់នៅពាក់កណ្ដាលទឹកពាក់កណ្ដាលគោក គួតែប្រលែងនៅច្រាំងល្អជាងការប្រលែងនៅក្នុងទឹកជ្រៅព្រោះអាចធ្វើឲ្យវាងាប់បាន តែក៏អនុមោទនាជាមួយសាម៉ីខ្លួនផងដែរសម្រាប់ការតាំងចិត្តធ្វើបុណ្យ

After Footer (Active) - damrei Mr1 Zone2

តែអ្វីដែលលើសពីនិង គឺ មានមនុស្សមួយចំនួនទៀតដែលចូលមកនិយាយបន្ដថានាងធ្វើបែបនិងគួតែធ្វើបាបជំនួសវិញល្អជាង “អនុមោទនាស្អី គាត់កំពុងធ្វើបាបច្បាស់ណាស់ ប្រាកដចិត្ដខ្លាំងណាស់ថាបោះទៅត្រង់និងមិនត្រូវត្រីធំៗស៊ីអស់ មិនចឹងក៏អត់ងាប់ ព្រៃផ្សៃចា”, “ធ្វើបាបសិនហើយ”

ចំណែកឯ Carissa ក៏ធ្វើការសុំទោសចំពោះទង្វើដែលខ្លួនបានធ្វើព្រោះមិនដឹងពិតមែនថាវាអន្ដរាយចំពោះសត្វកង្កែប ដោយនាងចូលទៅ comment ថា

“អគុណសម្រាប់ការណែនាំបង្ហាញផ្លូវដល់ប្អូនណាចា សុំសរសេរបញ្ជាក់ព្រោះកុំឲ្យអ្នកផ្សេងទៀតយល់ច្រលំខ្ញុំខុស ដោយបងមិនមានចេតនាសំដៅនៅខាងនិង ត្រីកង្កែបទាំងអស់ដែលខ្ញុំម៉ៅយកមកទាំងអស់នេះគឺយកពីផ្សារមកមិនបានជ្រើសរើសអ្វីទាំងអស់ ទទួលយកមកទាំងអស់”

អត្ថបទដោយ​ : នីត្តា