ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីរឿងរ៉ាវគ្រួសារតារាសម្ដែងប្រុសល្បីឈ្មោះលោក Sornram និងអតីតភរិយាអ្នកនាង Tik Big Brother ក្រោយលែងលះគ្នាហើយ កូនស្រីរបស់អ្នកទាំងពីរត្រូវខាងប្រុសចិញ្ចឹមបីបាច់ ហើយលោកក៏មិនបានរារាំងអតីតភរិយានោះទេ ដោយអនុញ្ញាត្តឲ្យជួបកូនស្រី២ដងក្នុង១ខែ។
ដោយឡែកស្រាប់តែថ្មីៗនេះ គ្រប់គ្នាពិតជាភ្ញាក់ផ្អើល នៅពេលឃើញអតីតភរិយាតារាប្រុសរូបនេះ ទៅលេងកូនស្រីខ្លួន ដោយបង្ហាញស្នាមញញឹមជាមួយកូនស្រី ធ្វើឲ្យកូនកាន់តែមានភាពកក់ក្ដៅ ដែលនេះពិតជាធ្វើឲ្យគ្រប់គ្នារំភើបចិត្តខ្លាំងមែន។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែកន្លងមកតារាស្រីរូបនេះ ធ្លាប់មានរឿងមិនល្អក៏ពិតមែន តែក្រោយលែងលះគ្នាហើយ នាងក៏ដឹងខ្លួនខុស ហើយពេលនេះមានតែបំពេញតួនាទីជាម្ដាយ ផ្ដល់ភាពកក់ក្ដៅឲ្យកូនតែប៉ុនណោះ ចំពោះលោក Sornram ធ្លាប់បានបញ្ជាក់ហើយថា លោកមិនអាចត្រូវរូវគ្នាវិញនោះទេ៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី